ជនជាតិចិន បើករថយន្តបោះពួយយ៉ាងលឿន ជ្រុលបុកគូទហាយលែនឌ័រ បណ្តាលឲ្យខ្ទាតទៅបុកស្តារ៉ិច១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ
ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ស្រវឹងជោកជាំ បើកបររថយន្តរ៉េនរ៉ូវើមួយគ្រឿង បោះពួយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយលែនឌ័រ ដែលកំពុងបត់ត្រឡប់ក្រោយ និងខ្ទាតទៅបុករថយន្តស្តារ៉ិចមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្តុបផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ…