សមត្ថកិច្ចឃាត់ខ្លួនជនជនជាតិវៀតណាម និងនីហ្សេរីយ៉ាសរុប ៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណិត

ភ្នំពេញៈ លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋានខណ្ឌបឹងកេងកង បានចុះសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រីម្នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើណេត នៅបន្ទប់លេខ២០៤ ផ្ទះលេខ១៣៤AB ផ្លូវ៣៧៦ ក្រុម៦…

កីឡាបាល់ទាត់ ជនជាតិនីហ្សេរីយ៉ាម្នាក់ ឆបោកតាមបណ្ដាញសង្គម ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០នាទីប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកបានចុះសហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោក (តាមប្រព័ន្ធបណ្ដាញសង្គមInstagram) ត្រង់ចំណុចផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ស្ថិតភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ Hama DouAbdou…

យកមុខរបររត់កង់បីបាំងមុខ​ តាមពិតជាចោរលួចកាច់កញ្ចក់ឡានយ៉ាងសកម្ម

ភ្នំពេញៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៩៣ កែងផ្លូវ៣៥០ ស្ថិតសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចកាច់កញ្ចក់ឡាន។ ដំណើររឿង៖ មុនពេលកើតហេតុ នៅវេលាម៉ោង៦ និង ៤០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០…

ជនសង្ស័យម្នាក់ លួចកាបូបលុយបុគ្កលិកខារ៉ាអូខេ នគរសំរិទ្ធ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ៣ និង ១៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ត្រង់ចំណុចមុខខារាអូខេនគរសំរិទ្ធ ផ្ទះលេខ៣២៨ ផ្លូវលេខ១៨២ ក្រុទី២៤ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យ៉ាន់…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរសារធាតុញៀន នៅសណ្ឋាគារញ៉ូម៉ូណែតភ្នំពេញ ហូថែល

ភ្នំពេញៈ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោក ស្រី សុវណ្ណា នាយករងមន្ទីរ និងមានការដឹកនាំសម្របសម្រួលពីលោក គុជ…

ដំណឹងស្វែងរកម្ចាស់! រថយន្ត Prius មួយគ្រឿង ចតទុកចោល៣ថ្ងៃហើយ នៅផ្លូវ៣៤៨ កែង១៤៣ សង្កាត់បឹងកេងកង៣

ភ្នំពេញៈ រថយន្ត Prius មួយគ្រឿង ដែលចតទុកចោលអស់រយៈ ពេល៣ថ្ងៃមកហើយ នៅផ្លូវ៣៤៨ កែង១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ពេលនេះ រថយន្តត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃ១។ បើមានបងប្អូនណាបាត់ ឬស្គាល់ម្ចាស់ ជួយផ្ដល់ដំណឹងទៅគ្នាផង៕

វេជ្ជបណ្ឌិតម្នាក់ស្រវឹងស្រា បើករថយន្តលឿនដូចហោះ ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្ពានស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានអាកសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ…

កម្លាំងសមត្ថកិច្ចបឹងកេងកង និងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យនៅក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប

ភ្នំពេញៈ នៅវេលាម៉ោង១១ និង១០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង ចុះសហការជាមួយខាងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅទីតាំងផ្ទះលេខ ២១C ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ក្រុមហ៊ុន តាំង ហុង លក់ផលិតផលគ្រឿងក្រអូប)…

សិស្សសាលា២នាក់ ធ្វើសកម្មភាពឆក់ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤ និង ៤០នាទី ត្រង់ចំណុចមុខផ្ទះលេខ៦០ ផ្លូវ១៩៩ ក្រុម៤០ ស្ថិតភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័ចំនួន២នាក់ក្នុងចំណោម៣នាក់ពាក់ព័ន្ធករណីលួច ។ ជនសង្ស័យចំនួន៣នាក់៖ ១/ឈ្មោះ…

Update៖​ ផ្ទះ៧ល្វែងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុង

ភ្នំពេញៈ កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ មានអគ្គីភ័យ ឆេះប្រជាពលរដ្ឋចំនួន០៧ល្វែង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣០០ ក្រុម ទី៥៤ភូមិ៥សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដែលម្ចាស់ផ្ទះមានឈ្មោះ ណៃ ណន់ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ :…