បង្រ្កាបករណីជួញដូរនូវសារធាតុញៀន ចំនួន០៤គោលដៅ ឃាត់ខ្លួនជនសង្ស័យ១៤នាក់

កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ…

ម៉ូតូសណ្ដោងរ៉ឺម៉ក បើកបំពានស្ដុប ត្រូវរថយន្តព្រូសបុកពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នាវេលាម៉ោង ៣រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ!!! ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ នៅនិងស្តុបផ្សារដើមគរបានជិះបត់ឆ្វេងបម្រុងចូលទៅផ្សារដើមគរ…

អ្នកដើររើសអេតចាយម្នាក់ ឃើញជនរងគ្រោះចតម៉ូតូមិនបានដកសោចេញ ឡើងជិះគេចខ្លួនត្រូវសមត្ថកិច្ចតាមឃាត់បាន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ឈ្មោះ ឆាង សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំណេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចំការមន សហការគ្នាឃាត់ខ្លួនបាននៅចំណុច ផ្លូវព្រះមុនីវង្ស ជិតក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់បឹងត្របែក…

ចិនបើករថយន្តស៊េរីទំនើប ដេញបុកជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប បណ្តាលឲ្យជ្រុលបុកហាងលក់ទូរស័ព្ទ

ភ្នំពេញៈ នៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មានករណីជនជាតិចិន បើករថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង ពណ៌ខ្មៅ ជិះដេញជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូប ជ្រុលទៅបុកហាងលក់ទូរស័ព្ទ បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ…

បុគ្គលិកធនាគារម្នាក់ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅម៉ោង០៥និង១៨នាទីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីបុគ្គលិកធនាគារម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ទីតាំងខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីខាងលើនោះ យោងតាមការរៀបរាប់របស់លោកអនុភូមិ បានប្រាប់ដល់ក្រុមការងារនៃអង្គភាពព័ត៌មាន Post News យើងខ្ញុំដែលបានធ្វើបទសម្ភាសន៍ គាត់បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា…

ជនបរទេសម្នាក់ បើករថយន្តលឿនរេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាតនិងតៃកុងរងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង០០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសម្នាក់បើករថយន្តកាមរីហាយប្រ៊ីត មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត និងតៃកុងរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ…

រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតជ្រុលទៅបុកដើមឈើនិងផ្ទះពលរដ្ឋ បណ្តាលឲ្យខ្ទេចរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញៈ នៅវេលាម៉ោង១និង៥០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា CAR.LIF7 បុកគ្នាពេញទំហឹងជាមួយរថយន្តស៊េរីទំនើបម៉ាក TOYOTA RALLY មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-7401បណ្តាលឲ្យខ្ទាតជ្រុលទៅបុកដើមឈើ ខ្ទេចរងការខូចខាតធ្ងន់ធ្ងរ…

រថយន្តព្រូសពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យជ្រុលទៅប៉ះប្រអប់ភ្លើងរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តព្រូសពីរគ្រឿង បើកបរបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យជ្រុលទៅប៉ះប្រអប់ភ្លើង រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AZ-3292…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងPass App និងម៉ូតូឌ្រីមសង់ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងPass App និងម៉ូតូ ឌ្រីមសង់បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្ញាមៗ ដើម្បីជួយសង្រ្គោះ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូPass…

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ

ភ្នំពេញៈ នៅនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។ ជនសង្ស័យដែលមានឈ្មោះ ៖ ១- ឈ្មោះ ថន…