កម្លាំងសមត្ថកិច្ច ដេញចាប់ជនសង្ស័យ០៤នាក់ លួចដែកដឹកតាមរ៉ឺម៉កឃាត់ខ្លួនបានម្នាក់
ភ្នំពេញៈ ជនសង្ស័យចំនួន០៤នាក់ បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង មកធ្វើសកម្មភាព ចូលទៅលួចដែកក្នុងការដ្ឋាន សំណង់មួយកន្លែង រួចព្យាយាមបើកគេចខ្លួន កាលពីវេលាម៉ោង០២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ឈូកវ៉ា១ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍គោករកា និងកម្លាំងប្រជាការពារសង្កាត់…