បុរសជាជាងភ្លើងម្នាក់ ជិះម៉ូតូចេញពីធ្វើការថែមម៉ោងត្រឡប់មកផ្ទះវិញ បុកត្រាក់ទ័រចតចោលពីក្រោយ បណ្ដាលឲ្យស្លាប់ បន្សល់ទុកកូនស្រីម្នាក់ឲ្យកំព្រា

ភ្នំពេញៈ នាវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានករណីបុរសម្នាក់ជិះម៉ូតូបុកត្រាក់ទ័រចតចោលពីក្រោយ បណ្ដាលឲ្យស្លាប់ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ មិន ឆាត ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) មុខរបរជាងភ្លើង…

អគ្គិភ័យបានឆាបឆេះម៉ូតូ១គ្រឿង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ករណីអគ្គិភ័យឆេះម៉ូតូមួយគ្រឿង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ មានយុវជនម្នាក់ទើបនឹងចេញពីធ្វើការងារនៅម្តុំព្រលាន បានជិះម៉ូតូ១គ្រឿងធ្វើដំណើរ ត្រលប់មកកន្លែង ស្នាក់នៅវិញ ត្រង់ម្តុំចាក់អង្រែ ។ ពេលកំពុងតែជិះសុខៗ មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូឆ្លងចរន្តភ្លើង…

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវនគរបាលបឹងសាឡាងឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០និង៣០នាទីយប់ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ធដៃ ប្រព្រឹត្តចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៦៦៤ ក្រុមទី៥ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក…

រថយន្តពាក់ស្លាកលេខ រដ្ឋ05 2-0246 បានបុកម៉ូតូរួចបើកគេចបណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលរថយន្តពាក់ស្លាកលេខ រដ្ឋ05 2-0246 បានបើកបុកជាមួយម៉ូតូរួចបើកគេចបណ្តាលឲ្យបុរសម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

បុករះសាហាវ! រថយន្តស៊េរីទំនើបមួយគ្រឿង បុករះ បណ្ដាលឲ្យក្មេងចាស់ ៣នាក់ រងរបួសធ្ងន់ ដាច់ជើងជា២ និងបាក់ធ្មេញ បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) បុករះសាហាវ! នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បុករះ បណ្ដាលឲ្យក្មេងចាស់រងរបួសធ្ងន់ ៣នាក់ ដាច់ជើងជា២ និងក្មេងបាក់ធ្មេញ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក…

បុរសម្នាក់បើករថយន្តបុកលូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បើករថយន្តរេចង្កូតបុកលូ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បើករថយន្តម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ…

កម្មការិនីរោងចក្រ សាន់ ទិច ម្នាក់ ចេញពីធ្វើការមិនទាន់ដល់ផ្ទះផង ត្រូវម៉ូតូបុកខ្ទាត ចូលក្រោមកង់រថយន្តកុងតឺន័រ កិនបែកក្បាលស្លាប់ភ្លាមៗ បន្សល់ទុកកូន ២នាក់ ឲ្យកំព្រា

ភ្នំពេញៈ នាវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ ២គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា និងមនុស្ស ២នាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូ…

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំនិងម៉ូតូស្កុពី បណ្តាលឲ្យ២នាក់រងរបួស សង្ស័យម្នាក់បាក់ជើង

ភ្នំពេញៈ នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាង រថយន្តក្រុមហ៊ុនវីរៈ-ប៊ុនថាំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BD-7497 បុកជាមួយនឹងម៉ូតូស្កុពី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IV-6154 បណ្តាលឲ្យរងរបួស២នាក់ សង្ស័យម្នាក់បាក់ជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១…

រថយន្តFORD RAPTOR បុករះជាច្រើនគ្រឿង បណ្តាលឲ្យដួលរណូករណែលពេញផ្លូវ

ភ្នំពេញៈ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកRAPTOR បុករះរ៉ឺម៉ក រថយន្តPrius និងPassApp បណ្តាលឲ្យដួលរណូករណែលពេញផ្លូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះ មានមនុស្សរបួសស្រាល បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

រថយន្តមួយគ្រឿង រេចង្កូតបុកខឿនការ៉ាស់សាំងពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង៣និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បន្ទាប់ពីហូបស្រាបៀរអស់២កំប៉ុងបើករថយន្តរេចង្កូតបុកខឿនការ៉ាស់សំាង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-1659 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១…