ជនប្រើសារធាតុញៀនលើសកម្រិតម្នាក់ លោតពីលើផ្ទះជួលជាន់ទី៣បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១៧និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានករណីមនុស្សប្រើប្រាស់នូវសារធាតុញៀន លើសកម្រិតម្នាក់ លោតពីលើផ្ទះជួលជាន់ទី៣ បណ្តាលរងរបួសធ្ងន់ ស្ថិតនៅក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ស៊ឹម រ៉ាម៉ន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុមទី៤…

ខឹង! គេណែនាំមិនឲ្យប្រើប្រាស់គ្រឿងញៀន តូចចិត្តលោតសម្លាប់ខ្លួន

ភ្នំពេញ ៖ ឥទ្ធិពលនៃគ្រឿងញៀន ធ្វើឲ្យបុរសម្នាក់គ្រប់គ្រងសតិខ្លួនឯងលែងបាន ខណ:ខឹងប្អូនថ្លៃប្រដែប្រដៅ ឈប់ឲ្យជក់គ្រឿងញៀន ស្រាប់តែលោ.តស.ម្លាប់ខ្លួន ពីផ្ទះជួលជាន់ទី៣ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅមុខវត្តសាមគ្គីរង្សី ផ្លូវបេតុង នៅចំណុចមុខផ្ទះជួល…

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងដកហូតគ្រឿងញៀនជាង ១៨១គីឡូ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រុឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំស្រាវជ្រាវ…

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនសរុបចំនួន ១៨១គីឡូ និង៣៧០ក្រាម

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

យុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២២ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង២និង០០នាទីយប់ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២២ បានជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីទាក់ទងរកសាច់ញាតិសព ចំណែកម៉ូតូយកទៅរក្សាទុកដើម្បីរងចាំប្រគល់ឲ្យក្រុមគ្រួសារសពវិញ៕  

ឃាត់ខ្លួនជនប្រើសារធាតុញៀនចំនួន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន0២នាក់ មធ្យោបាយថ្មើរជើង ។ ជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សាន…

ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៤និង២០នាទីរសៀល កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ម៉ូតូរ៉ឺម៉កដឹកធ្ងន់ ឡើងចំណោតរអិលថយក្រោយ បណ្តាលឲ្យដែកបុកកញ្ចក់រថយន្តឡិចស៊ីស រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១១និង ៤០ នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើង មានម៉ូតូរ៉ឺម៉កដឹកដែកលើសទម្ងន់ មួយគ្រឿង បើកឡើងចំណោតរអិលថយក្រោយ បណ្តាលឲ្យដែកបុកត្រូវកញ្ចក់ ផ្នែកខាងមុខរថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-5579…

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកផ្លាកពាណិជ្ជកម្មនិងបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹកកកខ្ទាតរាយពេញផ្លូវ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៤និង៣០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានរថយន្តធុនធំដឹកទឹកកក មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-6884 ខណៈពេលកំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតជ្រុលទៅបុកផ្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ធ្លាក់ទឹកកកខ្ទាតរាត់រាយពាសពេញដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣…

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ២ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ…