បុរសម្នាក់បើកម៉ូតូ PASSAPP ជ្រុលទៅបុកគូទរថយន្តគាបជាប់ បណ្តាលឲ្យអ្នកបើកបររបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០២​និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបរម៉ូតូ PASSAPP មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-2270 បានបើកជ្រុលទៅបុកគូទរថយន្តគេពីក្រោយ មួយគ្រឿង ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរគាបជាប់នៅក្នុងម៉ូតូ PASSAPP រងរបួសជាទម្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល…

RANGE ROVER មួយគ្រឿង មិនដឹងបុកជ្រុះកង់ពីណាមក ជ្រុលទៅបុករថយន្តព្រូស

ភ្នំពេញៈ នៅវេលាម៉ោង០៥ និង០០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង មានរថយន្តមួយគ្រឿងម៉ាក RANGE ROVER មិនដឹងជាបើកបរបង្កហេតុ មកពីទីកន្លែងណានោះទេ ហើយមកជ្រុល បុករថយន្តមួយគ្រឿងម៉ាកព្រូស ដែលចតទុកនៅមុខផ្ទះលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតខ្ទេចផ្នែកខាងមុខ និងផ្ទុះកង់មួយចំហៀង ស្ថិតត្រង់ចំណុចម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ…

រថយន្តស៊េរីទំនើបបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យរបួស៤នាក់បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីរថយន្តស៊េរីទំនើបបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យមនុស្សរងរបួស៤នាក់បញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ទីតាំងនៅ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងខាងលើដើម្បីធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងផលិត កែច្នៃលក់ ចែកចាយផលិតផលសំអាងការនិង ឱសថសង្ស័យក្លែងក្លាយខុសច្បាប់២ទីតាំងផ្សេងគ្នា

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ច ចម្រុះ បាន ចុះ ទៅ បង្ក្រាប ទីតាំង ផលិត កែ ច្នៃ លក់ ចែកចាយ ផលិតផល សំអាង កាយ និង ឱសថ សង្ស័យ…

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ផលិត​កែ​ច្នៃ​ លក់​ចែកចាយ​ផលិតផល​សំអាងការ​និង​ឱសថ​ សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​នៅ​ខណ្ឌមានជ័យ​

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ផលិត​ កែ​ច្នៃ​ លក់​ចែកចាយ​ផលិតផល​សំអាង​កាយ​និង​ឱសថ​សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​បាន​រក​ឃើញ​និង​ដក​វត្ថុ​តាង​គ្រឿងផ្សំ​ផលិត​ និង​ឱសថ​ជា​ច្រើន​ដែល​សង្ស័យ​ក្លែងក្លាយ​មាន​ហានិភ័យ​បង្ក​ឱ្យ​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។​ ​ករណី​ទី​១-​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២១​ កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ អាជ្ញាធរ​មូលដ្ឋាន​ ដែល​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​…

នគរបាល​ខណ្ឌមានជ័យ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ នៅ​លើ​កំណាត់​ផ្លូវលេខ​២៧១ ​​​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ម៉ូតូ​ចំនួន​០៩​គ្រឿង​ និង​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​ទៀត​ យក​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ ខណៈ​អ្នកបើកបរ​ម៉ូតូ​ទាំងនេះ​បើក​បញ្ច្រាសទិស​ និង​ដាក់​តាំង​ឧបករណ៍​សម្ភារៈ​រំលោភ​លើ​ចំណី​ផ្លូវ​ បង្ក​ប៉ះពាល់​សណ្តាប់​សុវត្ថិភាព​ចរាចរណ៍​ នៅ​គ្រា​ដែល​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​បន្ត​ចុះ​ពង្រឹង​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​កំណាត់​ផ្លូវ​២៧១​ ចាប់ពី​ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រហូត​ដល់​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២១​…

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ១៤នាក់ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ ក្នុងនោះក៏មាន លោក William Guang ជាប្រធានគណបក្សខ្មែរក្រោក ផងដែរ!(Update)

ភ្នំពេញ៖ ករណីក្រុមចោរចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់ឡេអនឡាញ ទីបំផុតកងរាជអាវុធហត្ថ និងនគរបាលឃាត់ខ្លួនជនសង្ស័យ១៤នាក់ ដកហូតបានគ្រឿងពេជ្រ អាវុធវែងខ្លី និងមានម្នាក់ ជាប្រធានគណបក្សនយោបាយផង។ នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បានសម្រុក​ចូល​សម្បុក​ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន…

បុរសម្នាក់មានអាការមិនស្រួលខ្លួន ស្រាប់តែប្រកាច់ដាច់ខ្យល់ស្លាប់ ចោលកូនមួយឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង០២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មានករណីបុរសម្នាក់ កំពុងតែដេកលង់លក់ទាំងអស់គ្នាជាមួយប្រពន្ធនៅក្នុងបន្ទប់ ស្រាប់តែមានអាការមិនស្រួលខ្លួន បន្ទាប់មកក៏ដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋាន ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗរួចបើកគេចបាត់ស្រមោល

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗរួចបើកគេចបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ខណៈជនរងគ្រោះជិះបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលសន្លប់

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួច (លួចយកកាបូបប្រាក់ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ១–៩២២១…