ស្ត្រីមេតុងទីនប្រចាំផ្សារបឹងទំពុនម្នាក់ ករណីឆបោកប្រាក់កូនតុងទីនជិត៣០ម៉ឺនដុល្លារសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន
ភ្នំពេញ ៖ ស្ត្រីជាមេតុងទីនប្រចាំផ្សារបឹងទំពុនម្នាក់ ដែលបានឆបោកប្រាក់កូនតុងទីន៤២នាក់ សរុបចំនួនជិត៣០ម៉ឺនដុល្លារ នោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ឋនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ ស្ត្រីមេតុងទីនរូបនេះឈ្មោះ លឹម ច័ន្ទវីតា អាយុ៤០ឆ្នាំ មុខរបរ មេតុងទីន ត្រូវបានសមត្ថកិច្ចកងរាជអា…