ជនសង្ស័យ​មួយក្រុម វាយ​ប្លន់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​ហើយ​គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ​៖ ចោរប្លន់​មួយក្រុម​មាន​គ្នា​ប្រមាណ​ជា​៤​នាក់​ធ្វើ​បាន​សកម្មភាព​វាយ​ប្លន់​យក​កាបូប​លុយ ពី​ស្ត្រី​ម្នាក់​បាន​ដោយ​សុ​វត្ថ​ភាព​ហើយ​គេចខ្លួន​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង ១​និង​៤០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី ៩ មិនា ឆ្នាំ​២០១៤​នៅ​ចំណុច​ទល់មុខ​សាលាបឋម សិក្សា​ភូមិ​ចំរើន​ផល ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​ ​ ​យោង​តាម​សម្តី​របស់​ស្ត្រី​រងគ្រោះ​លើ​មានឈ្មោះ យ៉ូ ចាន់​លក្ខណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ ជា​អ្នក​អ៊ុតសក់ និង​ជា​អ្នក​បម្រើការ…

រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​បើក​លឿន​បួង​ចង្កូត​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ក្រឡាប់​ផ្ងារ​ជើង​

​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​បាន​ក្រឡាប់​ក្បែរ​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ខាងលិច ព្រោះតែ​តៃកុងរ​រថយន្ត​បើក​លឿន​ហើយ​បួង​ចង្កូត​ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​បណ្ដាលអោយ​ក្រឡាប់​តែម្ដង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ខាងលិច ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​១ ខណ្ឌមានជ័យ​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​កូរ៉េ​ធុន​ធំ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3822 បាន​ធ្វើដំណើរ​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​២​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​ឡើងទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី រថយន្ត​បង្ក​មិន​បាន​បន្ថយល្បឿន​ឡើយ​ក៏​បួង​ចង្កូត​ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី បណ្ដាលអោយ​ក្រឡាប់​ក្បែរ​គល់​ស្ពាន​តែម្ដង សំណាង​ដែល​ពុំមាន​មនុស្ស​រងរបួស​ដោយ​អាយុជីវិត​គ្រាន់តែ​រងរបួស​បន្តិច​បន្តួច​។​ ​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ប្រចាំការ​ក្បែរ​គល់ស្ពាន​បាន​ចុះមក​អន្តរាគមន៍…

បុរស​ម្នាក់​ចេញ​ពី​ផឹកស៊ី​បើក​រថយន្ដឡុច​ស៊ីស​៤៧០ បុករ​ប្រាំង​ពុះ​ចែក​ទ្រុង​ផ្លូវ​បាក់​អស់​៥​កង់

ភ្នំពេញ ៖ រ​ប្រាំង​ពុះ​ចែក​ទ្រុង​ផ្លូវ​បាន​បាក់​អស់​៥​កង់​ខណៈដែល រថយន្ដឡុច​ស៊ីស​៤៧០ មួយគ្រឿង បើក​ដោយ​បុរស​ស្រវឹង​ម្នាក់ ក្នុង​ល្បឿន​លឿន ក៍​ជ្រុល​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​យប់​ឈានចូល ថ្ងៃទី​០៤ ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្លិប​ហ៊ិ​ប​ភី ស្ថិតក្នុង​សង្កាត់​ចង្រែ​លើ ខណ្ឌមានជ័យ ។ ​យោង​ទៅ​តាម​សាក្សី​ដែល​នៅ​កន្លែង​បានអោយដឹងថា មុនពេល​កើត​គេ​ឃើញ​រថយន្ដឡុច​ស៊ីស​៤៧០ មួយគ្រឿង ពណ៏​ខ្មៅ…

មនុស្ស​ពីរ​នាក់​រងរបួស​ស្រាល​ខណៈ​រថយន្ត​នី​សាន់​បុក​ម៉ូតូ​ហុងដា​វ៉េវ អូស​ជាង​១០០ ម៉ែត្រ

​ភ្នំពេញ ៖ មនុស្ស​០២​នាក់​រងរបួស​ស្រាល​ក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាច​រណ៏ ដោយសារតែ​រថយន្ត​នី​សាន់​មួយគ្រឿង​បើក​បុក​ជាមួយ​ម៉ូតូ​ហុងដា​វ៉េវ​អូស​ជាង​១០០ ម៉ែត្រ កាល​វេលា​ម៉ោង ១១​យប់​ថ្ងៃ​ទី​២ មា​សា​២០១៤ តាម​លើ​ផ្លូវលំ​មួយ ស្ថិតនៅ​ភូមិ​តា​ង៉ូវ​កណ្តាល សង្កាត់​និរោធ ខណ្ឌមានជ័យ ។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បាន​ឃើញ រថយន្ត​នី​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ច​.៦៧៦៧​ភព រួច​ធ្វើ​ដំណើរ​យ៉ាង​លឿន…

កុងតឺន័រ​២​គ្រឿង​ពន្លះ​គ្នា​មួយ​ទំហឹង​ព្រោះ​តៃកុង​រថយន្ត​ងងុយដេក​

ភ្នំពេញ​៖​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ងងុយដេក​ក៏​រ៉េ​ចង្កូត​បុក​ចំ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ចំ​ពី​ជំ​ហៀ​ង​ដោយសារ​ម្ចាស់​រថយន្ត​កុងតឺន័រ​គេច​ក្បាល​រថយន្ត​ទាន់ពេល បណ្ដាល​អោយ​បុរស​ជា​តៃកុង​រថយន្ត​ងងុយដេក​នោះ​បុក​គាប​ជាប់​រងរបួស​បាក់​ជើង​ម្ខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូ​គីមិច តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង​កែង​ផ្លូវឧ​ញ៉ា ឌួង ងៀប ស្ថិតក្នុង​សង្កាត់​មានជ័យ ខណ្ឌមានជ័យ​។​ ​ប្រភព​ព័ត៌មាន​ពី​តៃកុង​រថយន្ត​កុងតឺន័រ​ដែល​ត្រូវ​រថយន្ត​កុងតឺន័​របុក​ចំ​ពី​ជំ​ហៀ​ង​បាន​ឱ្យដឹងថា គាត់​បាន​បើកប​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ក​2513-​ភព​3 ដោយ​ពុំ​មាន​ដឹក​ទូ​កុងតឺន័រ​ទេ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូ​គីមិច ក៏​មាន​រថយន្ត​កុងតឺមួ​យ​គ្រឿង​ទៀត មាន​សណ្ដោង​ទូ​កុងតឺន័រ ពុំ​មាន​ស្លាក​លេខ បាន​ធ្វើដំណើរ​ច្រាស​ទិស​មក​ចំ​ពីមុខ…

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​កូរ៉េ ឭ​ស្នូរ​ដូរ​រន្ទះ​ខែប្រាំង​បណ្តាល​ឲ្យ ស្លាប់​ម្នាក់​រង​បួស​ធ្ងន់​ស្រាល​៧​នាក់

​ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ​បាន​បើក​បុក​រថយន្ត​កូរ៉េ​ដឹក​ក្រុម​ចំរៀង​អក​កេះ​បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​និង​៧​នាក់​ទៀត​រង​បួស កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១​ខែ​មេសា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទៈ​តេលា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ​។​ ​ ​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​សង្កេត់​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក កូរ៉េ ពណ៌ ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-0446 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លួវជាតិលេខ​១ ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ទៈ​តេលា​ក៍​ត្រូវ​រថយន្ត​កុងតឺន័​រ ពណ៌​ស លាយ​ខៀវ…

ម្នាក់​បាក់​ជើង ម្នាក់​របួសធ្ងន់ និង​ម៉ូតូ​ខ្ទេច​ដោយសារ​បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកអុស​

​រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បុក​ចំ​ពាក់កណ្ដាល​រថយន្ត​ហ៊ីយ៉ាន់ដាយ ចំណុះ​៥​តោន ដឹក​អូស​ពេញ ខ្ទាត​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត​កិន​ខ្ទេច កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​ផ្លូវ​លេខ​២១៧​កែង​ផ្លូវ​លេខ​៣៧១ ស្ថិតនៅក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង ក្បាល​ពណ៌​ស ចំណុះ​៥​តោន ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0784 ដឹកអុស​ពេញ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧…

រ​ថ​យ​ន្តបែ​ន​បើ​ក​គៀ​រ​បុ​រ​ស​ម្នាក់​រ​ង​រ​បួ​ស​ធ្ងន់​ស​ន្ល​ប់​ស្ដូក​ស្ដឹង​ខ​ណៈ​កំ​ពុ​ង​ជិះ​ម៉ូ​តូ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ខណៈដែលកំពុងជិះម៉ូតូហើយត្រូវរថយន្តបែនមួយគ្រឿងបើកគៀរចំពីជំហៀងបណ្ដាលអោយដួល កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា តាមបណ្តោយផ្លូវ ២១៧ (ចំការដូង) ស្ថិតនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-6481…

ចោរ​អស់ល័​ក្ខ​២​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​ឆក់​ទូរស័ព្ទដៃ​ពី​ជនជាតិ​បរទេស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​បាន​ម្នាក់​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​ចាប់​ឃាត់​ខ្លួន​ដោយសារ​គេ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទដៃ​មួយ​គ្រឿង​ពី​ជនជាតិ​បរទេស​ម្នាក់​ហើយ​ព្យាយាម​រត់​គេ​ខ្លួន​តែ​ត្រូវ​អស់ល័​ក្ខ​ព្រោះ​ត្រូវ​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​ជិះ​ម៉ូតូ​ដេញតាម​ចាប់បាន​ម្នាក់​និង​ម្នាក់​ទៀត​រត់​រួច​ហើយ​ក៏​ប្រគល់​អោយ​កម្លាំង​កងរាជអាវុធហត្ថ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៤​ស្ថិត​នៅ​ចំណុច​ផ្លូវ​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​សមត្ថកិច្ច​បាន​អោយដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ ARSHAD MUNIR ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​សញ្ជាតិ​ប៉ា​គី​ស្ថាន មុខរបរ​សព្វថ្ងៃ​ជា​ប្រធាន​ជេ​យ៉ាន អិន​ធឺ​ណេត​សិន​ណល បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​៥Eo ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។​ ​បើតាម​សម្ដី​អ្នកបកប្រែ​ឈ្មោះ ផាន ដា​រី ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​បាន​ឱ្យដឹងថា​នៅវេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​(​ជនបរទេស​ខាងលើ​) បាន​ធ្វើដំណើរ​ថ្មើរជើង​ចេញពី​ផ្សារ​មក​ចាំ​មិត្ត​ភ័ក្តិ​នៅមុខ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្តិ…

រថយន្ត​តូយ៉ូតា​បុក​ម៉ួតូ​០២​គ្រឿង របួស​ធ្ងន់​ស្រាល​០២​នាក់​

​ភ្នំពេញ ៖ មនុស្ស​ប្រុស​-​ស្រី ០២​នាក់​របួសធ្ងន់​និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់ ចរាចរណ៏​មួយ ដែល​បង្ក ឡើង​ដោយ​រថយន្ត តូយ៉ូតា​ព្រូស បុក​ម៉ូតូ​០២​គ្រឿង វេលា​ម៉ោង​៨​និង​១០​នាទី យប់​ថ្ងៃ​ទី ២៦ មីនា ២០១៤ តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ…