ស្ត្រីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅហាង រួចព្យួរ កាបូបនឹងកម៉ូតូ ត្រូវជនសង្ស័យឆក់បានសម្រេច បាត់ទ្រព្យយសម្បត្តិមួយចំនួនធំ
ភ្នំពេញៈ ជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្រ្តីរងគ្រោះបានសម្រេចខណៈជនរងគ្រោះព្យួរកាបូបនោះនៅកម៉ូតូ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីថ្ងៃរសៀល ថ្ងៃសៅរ៍ទី១៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលេខ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ឈឿន ហួរ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ…