រថយន្តដឹកខ្សាច់ បុកម៉ូតូអូសប្រមាណ៣០ម៉ែត្រ បណ្ដាលឲ្យប្តីប្រពន្ធ ២នាក់ រងរបួសធ្ងន់

ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០រសៀលថ្ងៃ ទី ៦ខែមិថុនា ឆ្នាំ ២០២០ស្ថិតលើ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខសាលាអន្តរជាតិហ្វើសវ៉េសវើល ក្នុងភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តបង្ក ពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្តាំ KDL 0398 បើកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់…

រថយន្តដឹកថ្មបើកផ្លូវត្រង់ ត្រូវរថយន្តឆ្លាមឆ្លងផ្លូវ បុកកង់ក្រោយធ្លាក់កាង

ភ្នំពេញៈ កាលពីវេលាម៉ោង ៦ និង៤០ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតលើកំណាត់ មហាវិថីឈ្នះឈ្នះ កែងផ្លូវបេតុងឡុងឈិន ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកថ្មបើកផ្លូវត្រង់ ត្រូវរថយន្តឆ្លាមឆ្លងផ្លូវ បុកកង់ក្រោយ បណ្ដាលឲ្យធ្លាក់កាងមុខ រងការខូចខាត។…

រថយន្តបើកឡើងចំណោតមិនរួច រអិលថយក្រោយ ទៅបុកស្លាកសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញៈ រថយន្តKIA ដឹកទឹកកកមួយគ្រឿង បើកឡើងចំណោតមិនរួច រអិលថយក្រោយ ទៅបុកស្លាកប៉ាណូសាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជបាក់រាបដល់ដី រីឯរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង កែងផ្លូវ៧០ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ…

លង់ស្នេហ៍តាមហ្វេសប៊ុក ណាត់ជួបគ្នាផឹកស៊ី រួចចូលផ្ទះសំណាក់ ត្រូវម្តាយខាងស្រី ប្តឹងប៉ូលិស ចាប់វាយខ្នោះ ចោទថា បំពានសេពសន្ថវៈ

ភ្នំពេញៈ ជាងកាត់សក់ម្នាក់ ត្រូវនគរបាលចាប់វាយខ្នោះ បន្ទាប់ពីលង់ស្នេហ៍យុវតីជាសិស្សសាលា មិនទាន់គ្រប់អាយុម្នាក់ តាមរយៈហ្វេសប៊ុក ហើយឈានទៅដល់ការណាត់ជួបផឹកស៊ី ពេលស្រវឹងក៏នាំគ្នាទៅរួមភេទ ក្នុងផ្ទះសំណាក់បានសម្រេច តែបែកការណ៍ ត្រូវម្តាយខាងស្រី ប្តឹងចោទប្រកាន់ ពីបទបំពានសេពសន្ថវៈ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវលេខ២៨៥…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆ្កឹះមេសោផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញៈ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២និង២០នាទី កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆ្កឹះមេសោផ្ទះលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៣៤៧ ក្រុមទី១៤ ភូមិ៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ…

សង្ស័យតៃកុងងងុយដេករេចង្កូត បុករះរថយន្ត ២គ្រឿង បាក់ជើងម្ខាង

ភ្នំពេញៈ សង្ស័យតៃកុងងងុយដេកបើករេចង្កូត បុករះរថយន្ត ២គ្រឿង បាក់ជើងម្ខាងបែកឈាមពេញដៃចង្កូត ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយឃ្លុប ពណ៌ស…

Update៖ គួរឲ្យសង្វេគណាស់ តែមួយពព្រិចភ្នែកសោះ យុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈពីរនាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ ម៉ូតូ ២គ្រឿង បុកគ្នាស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ហៅផ្លូវឡុងឈឹន ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សែម…

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បទល្មើសឆ្លងដែនសារធាតុញៀនជាង ១គីឡូ ពីកម្ពុជាទៅតៃវ៉ាន់

ភ្នំពេញៈ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសសារធាតុញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃ ២៧ ដល់ ២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយ លោក អ៊ិន…

ឃាត់ខ្លួនអ្នកកាសែត កម្មករសំណង់ អ្នករត់ម៉ូតូឌុប២៧នាក់ ករណីលេងល្បែងស៊ីសង ជល់មាន់និងចាក់អាប៉ោង

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង) មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ២៧នាក់ ស្ថិតនៅត្រង់ចំណុចដីឡូតិ៍គ្មានលេខផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលបីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ មន្ត្រីនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា…

រថយន្តដឹកដីកៀរថយន្តកូរ៉ូឡាអូសជាង ១០០ម៉ែត្រ ខូចខាតមួយចំហៀងម្ចាស់ទារថ្លៃខូចខាត ២,០០០ដុល្លារ តែបញ្ចប់ត្រឹម ៩០០ដុល្លារ

ភ្នំពេញៈ រថយន្តFUSOដឹកដីមួយគ្រឿងបុកកៀរថយន្តកូរ៉ូឡាអូសជាង ១០០ម៉ែត្រ ខូចខាតមួយចំហៀងម្ចាស់រថយន្តទារថ្លៃខូចខាត ២,០០០ដុល្លារ តែភាគីបង្កសង ៩០០ដុល្លារបញ្ចប់រឿង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក…