យុវជនម្នាក់សង្ស័យប្រើសារធាតុញៀនលើកម្រិត វាយសោចូលផ្ទះគេ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ជាប់ពលរដ្ឋវ៉ៃទ្រោមខ្លួន
ភ្នំពេញៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចំណុចលេខ៦២២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យម្នាក់ សង្ស័យប្រើសារធាតុញៀនលើសកម្រិត ទាញពូថៅវាយបំបែកសោ ចូលផ្ទះអ្នកលក់កង់បី លុះម្ចាស់មកទាន់ប្រតាយប្រតប់គ្នា ផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋចុះអន្តរាគមន៍ឃាត់ខ្លួនបញ្ជូនចូលប៉ុស្តិ៍។ ផ្ទះដែលជនសង្ស័យវាយសោចូល ជាកម្មសិទ្ធរបស់ឈ្មោះ គង់ គាន់…