រថយន្ត ដឹកឥដ្ឋដាច់ហ្វ្រាំងរេចង្កូតឆ្លងផ្លូវទៅបុករះរថយន្តដឹកត្រី និងម៉ូតូខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តដឹកឥដ្ឋដាច់ហ្វ្រាំងរេចង្កូតឆ្លងផ្លូវទៅបុករះរថយន្តតាកូម៉ានិងម៉ូតូខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តដឹកឥដ្ឋ បង្កពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-3424…

រថយន្ត Ford បត់ឆ្លងផ្លូវកូរ៉េទៅត្រង់បុកផាំងខូចខាតទាំងសងខាង

ភ្នំពេញៈ ហ្វតបត់ឆ្លងផ្លូវកូរ៉េទៅត្រង់បុកផាំងខូចខាតទាំងសងខាងកាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្ត Ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-5757 បើកដោយបុរសម្នាក់។ រថយន្ត កូរ៉េ ដឹកទឹកកក…

Update៖ មុខសញ្ញាឆក់ខ្សែ.កចំនួន ៤នាក់ ដែលធ្វើឲ្យស្ត្រីម្នាក់ស្លាប់ នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវ និងបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីឆក់ខ្សែ.ក បណ្តាលឲ្យដួលម៉ូតូជនរងគ្រោះ ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង ភូមទ្រា២ សង្កាត់ស្ទឹងមានជ័យទី១…

មន្ត្រីយោធាម្នាក់ បើករថយន្តហ្វតបុករថយន្តសាំយ៉ុងក្រពិតមួយចំហៀង

ភ្នំពេញៈ រថយន្តហ្វតបុកសាំយ៉ុងក្រពិតមួយចំហៀងរថយន្តបង្កបែកពោងសុវត្ថិភាពទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ បុរី អង្គកែងផ្លូវបេតុងអ៊ីអន២ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តសាំយ៉ុង ពាក់ផ្លាកលេខ កំពង់ចាម 2B-1197 ពណ៌លឿង…

រថយន្តហាយឡែនឌ័រ ពន្លះទ្រូងផ្លូវវៀច១កង់ ហើយបន្តជ្រុលបុកម៉ូតូកង់បី បណ្ដាលឲ្យមានអ្នករបួស និងខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើក រថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកទ្រូងផ្លូវវៀចអស់មួយកង់ ហើយបន្តរេចង្កូតទៅបុកម៉ូតូកង់បីថែមទៀត បណ្តាលឲ្យខ្ទេចម៉ូតូកង់បី និងរបួសមនុស្សម្នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និ៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រមាណជា៣០០ ម៉ែត្រពីសាលា ច្រាំងចំរះ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ១…

ឃាត់ជនសង្ស័យ៤នាក់ ក្នុងនោះមានសិស្សសាលាម្នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញៈ កម្លាំងផ្នែកជំនាញគ្រឿងញៀនខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយប៉ាក បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃទី ២២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ជនសង្ស័យទី១-ឈ្មោះ ក្រូច សេម អាយុ៣៣ឆ្នាំ…

Update៖ អាសូរណាស់! បុរសអនាថាម្នាក់ មិនដឹងសាច់ញាតិនៅទីណាទេ មកដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ បុរសអនាថាម្នាក់ដេកហាលថ្ងៃស្លាប់មុខផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមចិញ្ចើម ផ្លូវ៧០កែងផ្លូវកា៥ មុខសំយ៉ាបផ្ទះប្រជាពលរដ្ឋក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សពជនអនាថាខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ ស្លៀកខោខ្លីពណ៌ខ្មៅអត់ពាក់អាវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០…

Update៖ សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងហ្គេម និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ រួមជាមួយសារធាតុញៀន

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ហ្គេមអនឡាញឃាត់ខ្លួនជនសង្ស័យ ០៦នាក់ រួមនឹងវត្ថុតាងជាសម្ភារៈមួយចំនួនទៀត សារធាតុញៀនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១ ក្រុមទី៤ ផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ តាមសមត្ថកិច្ចឲ្យដឹងថាគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយ លោកជា…

រថយន្ត lexus RX400h គេចម៉ូតូបុកក្បាលនាគពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ភ្នំពេញៈ រថយន្ត lexus RX400h គេចម៉ូតូបុកក្បាលនាគពុះចែកទ្រូងផ្លូវដាច់កាគេបែកកង់ទៅមុខលែងរួច ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាក lexus…

សមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមមួយកន្លែង និងឃាត់ខ្លួនមនុស្ស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៤២នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមមួយកន្លែង និងឃាត់ខ្លួនមនុស្ស ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕