ជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពឆក់ពលរដ្ឋទីក្រុងភ្នំពេញ យ៉ាងស្ទាត់ជំនាញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ មានម្នាក់ជាមន្រ្តីយោធា

ភ្នំពេញៈ កាលពីថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់(ស្រី០១នាក់) ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ៤ករណី និងចាប់យកវត្ថុតាងពាក់ព័ន្ធ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីមាន ៖ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា…

ថ្លៃផ្ទះក្លាយទៅជាថ្លៃជំនឿចិត្ត! ខឹងមិនព្រមចេញ ផ្ទុះហិង្សាវ៉ៃអ្នកជួលផ្ទះបាក់ម្រាមដៃ និងប៉ោងមុខ

ភ្នំពេញៈ ស្រ្តីជាម្ចាស់ផ្ទះជួលម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីប្រើហិង្សាវាយទៅលើអ្នកជួលផ្ទះ បណ្តាលឲ្យបាក់ឆ្អឹងម្រាមដៃ និងប៉ោងមុខ ដោយសារតែខឹង ជំពាក់ប្រាក់មិនព្រមសង និងដេញមិនព្រមចេញ។ ទោះបីជាយ៉ាងណា បន្ទប់ពីឃាត់ខ្លួន ក៏មានការសម្របសម្រួលហើយបានចេញលុយថ្លៃព្យាបាលចំនួន ៦០០ដុល្លារដើម្បីបញ្ចប់រឿង។ ការប្រើហឹង្សារនេះបានកើតកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០…

បាត់ទូរស័ព្ទអាយផេត៣គ្រឿង សរុបទឹកប្រាក់ជិត៣០០០ដុល្លារ ព្រឹកឡើងប្រទះឃើញនៅនារីសង្ស័យម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ១០៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ យកទៅសួរនាំរកបក្ខពួក ពាក់ព័ន្ធនឹងករណីលួច។ ជនរងគ្រោះឈ្មោះ សុទ្ធ សុធារី អាយុ៣៨ឆ្នាំ មុខរបរលក់កាហ្វេ…

ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា ត្រូវសមត្ថកិច្ចទាំង ៤ខណ្ឌ ចុះអប់រំ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទីតាំងផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំឡេងរំខានដល់ការសម្រាករបស់អ្នកជិតខាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នៃអធិការខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ និងខណ្ឌចំការមន បានចុះដល់គោលដៅភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពរំខានទាំងនេះ៕

ការពារអាយុជីវិត និងសុវត្ថិភាពពេលបើកបរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តតាកូម៉ា បើកលឿងបុកទ្រូងផ្លូវ បាក់អស់៣កង់

ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន បត់ផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវ បណ្តាលឲ្យខូចខាតខ្ទេចអស់មួយកំណាត់មុខរថយន្ត និងបាក់ដួលទ្រូងផ្លូវអស់៣កង់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវហ្គេនភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានពីសាក្សី…

គ្រោះថ្នាក់ណាស់! ស្រវឹងស្រា បើករថយន្តទៅបុកខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់អូសជាង៥០ម៉ែត្រ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកខឿនសួនច្បារ ពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខឃ្លាំងប្រេងសាំងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តចង្កូតស្តាំ១គ្រឿង ម៉ាកហ្វតរ៉េនជ័រ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ…

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និងនិង០០នាទីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

សាហាវណាស់! រថយន្តតូយ៉ាតាមួយបាំងកន្លះ បើកបុកដើមឈើ ដាច់រថយន្តជាពីរ ស្លាប់មនុស្សម្នាក់

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តយ៉ាងលឿនចេញពីផ្ទះ នៅម្តុំព្រែកតាមាក់ បានពាក់កណ្តាលផ្លូវ ស្រាប់តែរេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យដាច់រថយន្តជា២ ខណៈអ្នកបើកស្លាបបាត់បង់ជីវិត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបុរីកាំកូស៊ីធី ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះឈ្មោះ ឆុន សាម៉ន…

បុគ្គលិកហាងនំបុ័ងម្នាក់ ត្រូវជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់ថង់ប្រាក់ នៅមុខធានាគារស្ថាបនា

ភ្នំពេញៈ នៅវេលាម៉ោង ០៥និង៥នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច មុខធានាគារស្ថាបនា ផ្ទះលេខ២Eoផ្លូវ៩៣ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានករណីលួចមានស្ថានទម្ងន់ទោស( ឆក់យកថង់ប្រាក់)។ ជនសង្ស័យចំនួន២នាក់៖ ១/ឈ្មោះ រ៉ន យូសុះ ហៅយូ ភេទប្រុស អាយុ៣២ឆ្នាំ…

ចោរអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច ប្រើល្បិចប្លន់ម៉ូតូនិស្សិត

ភ្នំពេញៈ កាលពីវេលាម៉ោ២០និង៣០នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នគរបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវបន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ករណីលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់ខ្យល់ភ្ជង់គំរាមប្លន់យកម៉ូតូ) នៅចំណុចមុខសាលាSOS ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ។ ជនសង្ស័យឈ្មោះ សេក…