បុរសម្នាក់បើកម៉ូតូបុករថយន្តធំពីក្រោយ បណ្ដាលឲ្យដួលលើផ្លូវជាតិ ត្រូវរថយន្ត ១គ្រឿងទៀត កិនចំស្លាប់មួយរំពេច

កណ្ដាលៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ២៣.២៤ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ១គ្រឿងម៉ាក HONDA BeAT ពណ៌ស-ខៀវ…

ស្រ្តីម្នាក់លក់ចាប់ហួយផង លក់ថ្នាំញៀនផង ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង​ ១៣នឹង៣០នាទី ស្ថិតផ្ទះជនសង្ស័យ ភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។…

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ ករណីធ្វើសកម្មភាពលួចដែកយ៉ាងសកម្ម នៅត្រង់ចំណុចសិប្បកម្មផលិតឥដ្ឋ

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍ ឈ្មោះ ស៊ីនស៊ឹង ស្ថិតនៅក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង…

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក ប្រជាពលរដ្ឋ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២២និង០០ នាទី នៅចំណុចភូមិបុទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល…

ករណីហិង្សា! ប្អូនថ្លៃយកកាំបិតប៉័ងតោកាប់បងថ្លៃ បណ្តាលឲ្យត្រូវក្បាលនិងស្មាចំនួន៣កន្លែងរងរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល…

ម្តាយនិងកូនពីរ​នាក់ ជាមុខសញ្ញាជួញដូរសារធាតុញៀន ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤និង៥០នាទី នៅចំណុច សហគមន៍តង់ខៀវ…

បើកម៉ូតូវ៉ារថយន្ត បណ្ដាលឲ្យទៅបុកម៉ូតូសង់កូរ៉េ ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ ២នាក់ នៅស្រុកស្អាង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក​ ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨នឹង៤០នាទី នៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំកើតហេតុ​ខាងលើ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ករណីធ្វើសកម្មភាពឆក់កាបូប

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ១០នាទី នៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល…

ជនឆក់កាបូបបណ្ដាលឲ្យក្មេងស្រីម្នាក់ ដួលចូលក្រោមរថយន្ដកិនស្លាប់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយ

កណ្តាលៈ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ​នៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦និង៤៥នាទី​ លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ បានដឹកនាំ​កម្លាំងជំនាញការិយាល័យ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វើការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន ស៊ីផាត ភេទប្រុស​…

សមត្ថកិច្ចបង្ក្រាប ករណីឆក់កាបូប នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ឃាត់ខ្លួនជនសង្ស័យ ៣នាក់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហសត្បិ៍ ១០រោច ខែកត្ដិក ឆ្នាំខាល ចត្វាដ័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល…