ម៉ូតូសង់ពីរគ្រឿងបុកគ្នាឡើងរួញ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
កែបៈ យុវជនសិស្សសាលាអាយុ ១៨ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ហេីយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងបុរសជាកសិករអាយុ ៤១ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នា នៅផ្លូវជាតិលេខ៣៣ ចំណុចខាងលិចក្លោងទ្វាវត្តភ្នំព្រូសស្ថិតនៅភូមិដំណាក់ចង្អេីរក្នុងពេលបើកបរបញ្រ្ចសទិសគ្នា។ ប៉ូលិសឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដោយភាគីម៉ូតូម៉ាកហុងដាC125ផលិតឆ្នាំ២០១០ពណ៌ខ្មៅ ពាក់ ស្លាកលេខ កែប1A…