កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបុគ្គល ២នាក់ យកមកសួរនាំធ្វើកិច្ចសន្យា បន្ទាប់ពីបង្ហោះវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «ចុយវាប៉ូលិស! វាថាអញជក់វ៉ែបវាក៏ចាប់ដែរ! ប៉ូលិសក៏អញវៃដែរ! »

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «ចុយវាប៉ូលិស! វាថាអញជក់វ៉ែបវាក៏ចាប់ដែរ! ប៉ូលិសក៏អញវៃដែរ! » សកម្មភាព និងពាក្យសម្តីទាំងនេះគឺជាការប្រមាថដល់កងកម្លាំងនគរបាល យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត…

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីធ្វើសកម្មភាពធាក់ផ្តួលជនរងគ្រោះឲ្យដួល រួចយកខ្សែក្រវ៉ាត់ដេញវាយប្លន់យកម៉ូតូ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី នៅចំណុចមុខផ្លូវចូលបូកគោ ក្រុងបូកគោ ខេត្តកំពត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួច មានស្ថានទម្ងន់ទោស…

រថយន្ត៣គ្រឿងបើកបរបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់

កំពតៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកកើតឡើង នៅចំណុចបង្គោល គីឡូម៉ែត្រលេខ ១៤៣ -១៤៤ លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងរថយន្តចំនួន៣គ្រឿង បើកបរមានទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឲ្យបុកគ្នាពេញទំហឹង…

បុរសម្នាក់ចេញពីធ្វើការ ជិះម៉ូតូទៅដេកនៅផ្ទះមិត្តភក្ដិ អកុសលមិនទាន់ទៅដល់ផង ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាល ចេញខួរស្លាប់ភ្លាមៗ

កណ្ដាលៈ នាវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីឡានដឹកខ្សាច់កិនមនុស្ស បណ្ដាលបែកក្បាលចេញខួរ ស្ថិតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្កាល។ ជនរងគ្រោះឈ្មោះ យ៉ន ធាន ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) មានប្រពន្ធរៀបការយូរហើយ…

Update៖ ស្លាប់និងរងរបួសធ្ងន់ស្រាលសរុប៧នាក់ ករណីរថយន្ត៣គ្រឿងបុកគ្នា នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង៣០នាទី គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ – កម្មការិនីរោងចក្រ​ បានជួបគ្រោះថ្នាក់​ឧបទ្ទវហេតុ​រថយន្ដបុ​កគ្នា នៅលើផ្លូវជាតិលេខ​៤១​ ចន្លោះគីឡូម៉ែត្រ៣៧-៣៨…

រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ​ ពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់ ​

កំពង់ស្ពឺៈ ​យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថៃ្ង​០៣​ ខែសីហា​ ឆ្នាំ២០២២ វេលាម៉ោង​០៦និង៣១នាទី​ មានករណីគ្រោះថ្នាក់ចរា​ចរណ៍ ត្រង់ចំណុចផ្លូវជាតិលេ​ខ៤១​ គីឡូម៉ែត្រ​ ៣៨-៣៩ ​ស្ថិតក្នុងភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រថយន្ដ​០២គ្រឿង​ បើកបរក្នុងទិសដៅ​ស្របគ្នា​ពីត្បូងទៅជើង​ រថយន្ដម៉ាក​ហាន់ដាយ​ ពណ៌ស…

នារីបុគ្គលិកហាងយីហោម្លប់ដូង ម៉ាក់យ៉ាយ៉ាម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន

កំពតៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង១៥និង១០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន…

យុវជនម្នាក់បើករថយន្តវ៉ាជែង រេចង្កូតជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣៥នាទី បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេច១៤៩-១៥០ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តពីរគ្រឿងបើកបរស្របគ្នាក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ…

ម៉ូតូ ២គ្រឿងប៉ះគ្នាខ្ទាតទៅម្ខាងទៀតនៃគន្លងផ្លូវប៉ះរថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ ៤នាក់

កំពតៈ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងម៉ូតូ ២គ្រឿង និងរថយន្ត ១គ្រឿង លើផ្លូវជាតិលេខ៣(កំពត.វាលរេញ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩.១៥០ ត្រង់ចំណុចផ្លូវបំបែកជាបីផ្លូវចូលផ្សារ(សេសយុង) ស្ថិតក្នុងភូមិទ្វីខាងជើង…

រន្ធត់ណាស់! រថយន្តហ៊ីយ៉ាន់ដាយ បើកបុករ៉ឺម៉កពេញទំហឹង បណ្តាលឲ្យក្រឡាប់សង្កត់ រងរបួសធ្ងន់មនុស្ស៥នាក់

កំពតៈ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក នៅចំណុចខាងកើតប្រឡាយចំងាយ៥០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៣-១៣៤ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញរវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក មានទិសដៅស្របគ្នាពីកើតទៅលិច ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ…