កម្មករ-កម្មការិនី នាំគ្នាហែក្បួនមកសាលាខេត្តតាកែវ ឲ្យអាជ្ញាធរជួយរកដំណោះស្រាយ

តាកែវៈ ដំណោះស្រាយចំពោះកម្មករមិនបានដោះស្រាយនោះទេ ខណៈពួកគាត់នាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនជាមួយថៅកែរោងចក្រ ជាងមួយអាទិត្យមកហើយ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។ កម្មករ-កម្មការិនី បានឲ្យដឹងថា ពួកគាត់ជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ ហ្កាបបូថេក ត្រេឌីង ខមភេនី លីមីធិត ដែលមានអាសយដ្ឋាននៅភូមិតាឌូ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនពីថៅកែ និង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូទ័រសំរាប់បុកថ្ម

ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួច ម៉ូទ័រសំរាប់បុកថ្ម ហេតុការណ៍បានកើតឡើង ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល១២និង៤០នាទី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ ករណីនេះប្រព្រឹត្តទៅ នៅចំណុចមន្ទីរពេទ្យព្រះកុសុមៈ ផ្លូវ២៧១ ក្រុម៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

ចាប់ខ្លួនជនសង្ស័យពីរនាក់ ក្រោយលួចម៉ូតូបានប៉ុន្មានម៉ោងនៅទួលគោក

ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង បន្ទាប់ពីលួចម៉ូតូបានប៉ុន្មានម៉ោងនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៤ និង១៥នាទីរសៀល កំដោយលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទលួចម៉ូតូ ប្រព្រឹត្តនៅចំណុច១៨៧ ផ្លូវលេខ ១៤៦ហ្សេត ក្រុមទី២៨ ភូមិ១០…

កំពុងជក់គ្រឿងញៀន ត្រូវម្ចាស់ផ្ទះសំណាក់រាយការណ៍ជូនសមត្ថកិច្ច មកក្របួចដល់ក្នុងបន្ទប់

កណ្តាលៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចទៅក្របួចដល់ក្នុងបន្ទប់ផ្ទះសំណាក់ បន្ទាប់ពីទទួលបានពីម្ចាស់ផ្ទះសំណាក់ថា មានមានគេលួចជក់គ្រឿងញៀនក្នុងផ្ទះសំណាក់របស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៦ល្ងាច នៅចំណុច ផ្ទះសំណាក់ស្រីនី បន្ទប់លេខ ១០៦ ស្ថិតនៅ ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល…

ហាងបញ្ចាំយីហោ ហ៊ី ទូច ទទួលផលចោរកម្ម

ភ្នំពេញ: ទីតាំងកន្លែងបញ្ចាំជាច្រើន សប្បាយបើកទទួល២៤ម៉ោងលើ២៤ម៉ោង ដោយទទួលរបស់ទាំងទ្រព្យស្របច្បាប់ និងខុសច្បាប់ ក្នុងតម្លៃ៤០ភាគរយ នៃថ្លៃដើម ព្រមទាំងការប្រាក់៧ទៅ២០ភាគរយ តាមលក្ខណៈ និងស្ថានភាពអ្នកមកដល់ជាក់ស្តែង។ ដូចករណីចោរលួចម៉ូតូបានហើយ ត្រូវបានកម្លាំងនរគបាលធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនៅស្រុកស្អាង និងនាំមកចង្អុលបង្ហាញទីតាំងហាងបញ្ចាំយីហោ ហ៊ី ទូច ដែលទទួលបញ្ចាំ ទាំងគ្មានឯកសារអ្វីសោះឡើយ។ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ…

វាយប្លន់ម៉ូតូពីយប់លុះ ព្រឹកឡើងសមត្ថកិច្ចក្របួចបាន៣នាក់

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ កម្លាំងជំនាញខណ្ឌ និងព្រហ្មទណ្ឌកម្រឹតស្រាល កម្រិតធ្ងន់ ស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យ និងបក្ខពួកធ្វើសកម្មវាយប្លន់យកម៉ូតូពីជនរងគ្រោះកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែសីហា នៅតាមផ្លូវបេតុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ…

រថយន្តក្រុមហ៊ុន វីរ:ប៊ុនថាំ ព្រលះ រថយន្តកាមរី ខ្ទេចមុខ

បន្ទាយមានជ័យៈ តាមរបាយការណ៍ របស់មូលដ្ឋានកងរាអាវុធ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅចំណុច ផ្លូវជាតិលេខ៥ខាងជើងស្ពានសែសិន ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯក ភឿក…

ឃុំខ្លួនឃាតក ដែលបាញ់ សម្លាប់ជនជាតិកូរ៉េម្នាក់ ពីបទឃាតកម្ម

ភ្នំពេញៈ លោកសូ សារិន អ្នកនាំពាក្យតុលាការ ខេត្តកណ្តាលបានឲ្យដឹង នៅមុននេះបន្តិចថា លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្តាល បានសម្រេច ចេញដីកាឃុំខ្លួន ជនជាប់ចោទ ដែលបានបាញ់ សម្លាប់ជនជាតិកូរ៉េម្នាក់ នៅស្រុកកណ្តាលស្ទឹង នោះហើយ។ លោកបន្តថា…

តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ អាចនឹងមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ចាប់ពីថ្ងៃទី ១៥ ដល់ ២០ ខែសីហា

ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន លើស្ថានភាព អាកាសធាតុរួចមកឃើញថា ខ្យល់មូសុងនិរតីនឹងបន្តមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦។ យោងតាមការព្យាករណ៍ ស្ថានភាពអាកាសធាតុនៅតំបន់មាត់សមុទ្រដូចជា ខេត្តកោះកុង និងព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន…

រទេះភ្លើងបុកផ្ដាច់សង្ខារ បុរសម្នាក់យ៉ាងរន្ធត់ (មានវិដេអូ)

ភ្នំពេញៈ បុរសម្នាក់បានដាច់ជើង ដាច់ដៃ និងខ្ទេចមុខមាត់ ដេកស្លាប់លើផ្លូវរទេះភ្លើងយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងែទី១២ ខែសីហា ឆ្នាំ២០១៦នៅត្រង់ចំណុចភូមិ ភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ឈ្មោះ ប៉ាត សាតស្យា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ ដើរស៊ីឈ្នូលលើកកាតុងនៅតាមរោងចក្រ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល…