សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយករណីគប់កព្ចាក់រថយន្តបណ្តាលអោយម្ចាស់រងរបួស តាមបណ្តោយផ្លូវជាតិលេខ៣…
តាកែវ:ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង១៤.៤៨នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្នាក់ការសន្តិសុខ៣០១ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី…