ជិតដល់ថ្ងៃចូលរោងការ នាំគ្នាជិះម៉ូតូទៅលេងឪពុកម្តាយខាងបុ្រស ជួបគ្រោះថ្នាក់ចរាចរណ៍ប្រុសស្លាប់ ស្រីរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ពីរនាក់គូដណ្តឹងជិតដល់ថ្ងៃចូលរោងការនាំគ្នាជិះម៉ូតូទៅលេងឪពុកម្តាយខាងប្រុស នាថ្ងៃសែនចូលឆ្នាំចិន វៀតណាម ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូ ខាងប្រុសស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកខាងស្រី រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គលស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត…

ត្រឹមតែពីរថ្ងៃ ក្នុងខែមករានេះ! នៅទូទាំងប្រទេសទទួលបាន ភ្ញៀវទេសចរជាង ២១ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរ សរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍…

ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សា បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ

បាត់ដំបងៈ កាលពីថ្ងៃពុធ ៩រោចខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន…

ខំស្កាត់ពីនាយមករកការងារធ្វើមិនទាន់បានផង ត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ…

បុរសម្នាក់យកកូនមកឲ្យប្រពន្ធមើលថែ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែចង.កសម្លាប់ខ្លួន

កោះកុងៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២ វេលា ម៉ោង ៤និង១០នាទីរសៀល មានករណីចង.ក (ធ្វើអត្តឃាតដោយខ្លួនឯង) ជនរង គ្រោះបានយកខ្សែភ្លើងភ្លោះតូចពណ៌ប្រផេះប្រវែងប្រហែល ១ម៉ែត្រ៤តឹក ចងពីផ្ទងផ្ទះទម្លាក់មកក្រោមដែលមានកម្ពស់ពីដីប្រហែល ៨តឹក ស្ថិតត្រង់ចំណុចផ្ទះទុកចោល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។…

ហេតុអ្វី បានជា ប៉ែន ចំរុង ចាត់ទុកអ្នកដឹកនាំរឿង ហ្វៃ សំអាង ជាអ្នកមានគុណដំបូង?

(ភ្នំពេញ)៖ តារាប្រុស លោក ប៉ែន ចំរ៉ុង ត្រូវបានមហាជនទូទៅស្គាល់ថា គឺជាតារាសម្ដែង និងពិធីកររូបសង្ហា ពូកែវោហាស័ព្ទមួយរូប។តារារូបនេះ មានភាពល្បីល្បាញខ្លាំង តាមរយៈទេពកោសល្យនៃការសម្តែងភាពយន្ត មានដុងសិល្បៈពីកំណើត មិនថាជាតួអង្គប្រភេទសុភាពរាបសារ ក្មេងពាល ឬឆ្កួតឡប់ឡើង គឺលោកសម្តែងបានទាំងអស់។ ទោះបីជាលោកកំពុងឈរនៅចំណុចខ្ពស់យ៉ាងណា ក៏មិនដែលភ្លេចកំណើតដើមនោះឡើយ។ ជាក់ស្តែងនៅមុននេះបន្តិច លោកបានបង្ហោះរូបភាពមួយសន្លឹក…

នគរបាលបង្រ្កាបករណីលួច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅស្រុកថ្មគោល

បាត់ដំបងៈ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្សឆ្នាំឆ្លូវត្រី ស័កព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចក្រុមទី២៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង…

កម្លាំងនគរបាលស្រុកសំឡូត បង្រ្កាបករណីជួញដូរកញ្ឆាក្រៀម និងបំផ្លាញចោលដំណាំកញ្ឆាស្រស់មួយកន្លែង

កាលពីថ្ងៃទី​២១ ​ខែ​មករា​ ឆ្នាំ​២០២​២នៅចំ​ណុចក្រុម ទី១៤ ភូមិអូរច្រាបឃុំសំ​ឡូត ស្រុកសំ ឡូត ខេត្តបាត់​ដំបង​ កម្លាំងនគរបាលធ្វេីការឃាត់ខ្លួ​នបុរសម្នាក់ឈ្មោះ​រ៉ាន់​ រឹម​ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ​​ មានទីលំនៅក្នុងមូលដ្ឋានខាងលេី​ មកកាន់អធិការដ្ឋាននគរបាលស្រុក​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ​ក្នុងករណី(ដាំនិងជួញដូរកញ្ឆាក្រៀម)។ លោកវរសេនី​យ៍​ទោ​ ម៉ែន​ រីម​ អធិការ​នគរបាលស្រុក​ បានឱ្យដឹងថា​ នៅថ្ងៃកេីតហេតុក្នុងពេលដែលមន្រ្តីនគរបាល​របស់លោកចុះបំពេញភារកិច្ចដូចធម្មតាក៏ស្រាប់តែបុរសខាងលេីបានជិះម៉ូតូឌុបការ៉ុងបិទជិតពីក្រោយក្នុងមូលដ្ឋានស្រុកសំ​ឡូត​…

សមត្ថកិច្ចបង្រ្កាបករណីជួញដូរកញ្ឆាក្រៀមនិងបានបំផ្លាញចោលដំណាំកញ្ឆាស្រស់មួយកន្លែងទៀត

បាត់ដំបងៈ កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២ ២នៅចំ ណុចក្រុម ទី១៤ ភូមិអូរច្រាបឃុំសំ ឡូត ស្រុកសំ ឡូត ខេត្តបាត់ ដំបង អនុវត្តតាម យោប ល់ ដឹកនាំរបស់លោក…

មានអ្នកស្លាប់ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត

កំពតៈ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៤និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០និង១១១ ទិសដៅពីកើតទៅលិច ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល។ អ្នកបើកបររថយន្តឈ្មោះយ៉ាង សាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។…