កុមារី២នាក់ជាសិស្សសាលា ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុកបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់
ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី មានករណីគ្រោះចរាចរណ៍ បង្កឡើងដោយសិស្សសាលាស្រី២នាក់ ជិះម៉ូតូលឿនដូចហោះ ជ្រុលទៅបុកនឹងបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់១នាក់រងរបួសធ្ងន់១នាក់ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ…