ផឹកស៊ីទាស់ពាក្យសម្តីគ្នាបង្កជាហិង្សាអ្នកឈ្នះចូលប៉ុស្តិ៍ អ្នកចាញ់ចូលពេទ្យ
ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាពដោយករណីហិង្សាក្នុងជម្លោះពាក្យសម្តីក្នុងវង់ផឹកស៊ីស្ថិតនៅចំណុចផ្ទះរបស់ម្ចាស់ឈ្មោះសល់សៅភេទប្រុសអាយុ៣៩ឆ្នាំ ក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០៤និង១៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោអ៊ុលហៃអធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានអោយដឹងថាក្រោយទទួលបានព័ត៌មានពីលោកអនុភូមិបត់រំដួលអំពីករណីហិង្សាដោយចេតនានៅចំណុចខាងលើកម្លាំងប៉ុស្តិ៍ចំនួន០៣នាក់សហការជាមួយកម្លាំងអធិការដ្ឋានចំនួន០២នាក់ដឹកនាំដោយលោកវរសេនីយ៍ទោហេងនាងអធិការរងទទួលផែនគ្រឿងញៀនបានចុះទៅដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៍និងពិនិត្យព្រមទាំងឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ឹម គា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកសិកររស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ដោយបានប្រើអំពើហិង្សាដោយចេតនាយកដំបងនិងកាំបិតកាចែតវាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះលោត ភ័ណ្ឌ ភេទប្រុស…