បុរសពោះម៉ាយម្នាក់តូចចិត្តចង.កសម្លាប់ខ្លួនក្នុងព្រៃខាងក្រោយផ្ទះ

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសមានជំងឺសរសៃប្រសាទប្រចាំកាយម្នាក់បានធ្វើអត្តឃាតចងកនៅលើដើមធ្លកមានកំពស់០២,៣០ម៉ែត្រដោយប្រើខ្សែលីឡុងពណ៌សស្ថិតនៅចំណុចទួលខ្មោចភូមិអន្សក្តាមឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់នៅខាងលិចផ្ទះមានចម្ងាយប្រមាណ២៥០ម៉ែត្រកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ តាមប្រភពដែលត្រូវជាសាច់ញាតិនៃជនរងគ្រោះបានប្រាប់អោយដឹងថាជនរងគ្រោះមានឈ្មោះម៉ិល ឆើត អាយុ៣៨ឆ្នាំ ជាបុរសពោះម៉ាយសព្វ ថ្ងៃមកស្នាក់នៅជាមួយប្អូនស្រីបង្កើតអស់រយៈពេល០៦ខែមកហើយទើបមកដល់ថ្ងៃកើតក៏បាត់ជនរងគ្រោះមិនដឹងទៅណាស្រាប់តែប្រទះឃើញចងកស្លាប់នៅនឹងដើមធ្លកក៏មានការភ្ញាក់ផ្អើលហើយក៏រាយការណ៍ជូនសមត្ថកិច្ចមកធ្វើការពិនិត្យកន្លែងកើតហេតុ។ប្រភពបានបញ្ជាក់បន្ថែមថាជនរងគ្រោះគឺធ្លាប់មានជំងឺសរសៃប្រសាទយូរណាស់មកហើយ។ លោកវរសេនីយ៍ទោជួនពិសិដ្ឋអធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានបញ្ជាក់អោយដឹងថាក្រោយការពិនិត្យនិងការធ្វើកោសល្យវិច្ឆ័យរបស់គ្រូពេទ្យនឹងសមត្ថកិច្ចជំនាញឃើញថានៅកន្លែងកើតហេតុនឹងសាកសពជនរងគ្រោះគឺពុំមានស្លាកស្នាមអ្វីគួរអោយសង្ស័យហើយគ្រូពេទ្យជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់បណ្តាលមកពីចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ លោកអធិការរងបានបន្តថាក្រោយធ្វើការពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  

រថយន្ត lexus 330 បើកលឿនរេចង្កូតបុកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យរបួស២នាក់ និងខូចខាតមធ្យោបាយទាំងសងខាងធ្ងន់ធ្ងរ

កំពង់ឆ្នាំងៈ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងនស្រាល និងរថយន្តរងការខូចខាតទាំងសងខាង នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ៨៦-៨៧ ត្រង់ចំណុចមុខសួនឆ្នាំងមាស ស្ថិតក្នុងភូមិទួលក្រលាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។…

ករណីដាច់ភ្លើងនៅស្រុកវាលវែង ដោយសារភ្លៀង និងខ្យល់ខ្លាំងប៉ើងមែកឈើធំបាក់ប៉ះខ្សែបណ្ដាញ ហើយផ្លូវពិបាកធ្វើដំណើរក្នុងការចុះជួសជុល

អគ្គិសនីបាត់ដំបងៈ យោងតាមផេកអគ្គិសនីបាត់ដំបងបានឲ្យដឹងថា ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីនៅក្នុងឃុំអូរសោម និងផ្នែកខ្លះនៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារមានភ្លៀង និងខ្យល់ខ្លាំង ធ្វើឲ្យប៉ើងមែកឈើធំដែលបាក់មកប៉ះនឹងខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យធ្លាក់ខ្សែ ៦ប្រឡោះ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បញ្ហានេះ ក្រុមការងារពុំទាន់អាចភ្ជាប់ចរន្តជូនអតិថិជនបាននៅឡើយទេ ដោយសារមានភ្លៀង…

សមត្ថកិច្ចបង្រ្កាបជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកក្រគរ បានចុះបង្រ្កាបនិងចាប់ឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិមាត់ព្រៃនិងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។…

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើហិង្សាវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែ មិថុនាឆ្នាំ ២០២១ នៅវេលាម៉ោង៦និង១០នាទីល្ងាច សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលផ្ទះរុង បានធ្វើការបង្ក្រាបករណីហឹង្សាវាយប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះវង់ ស៊ី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ទោ…

តោះ! មកដឹងពីអត្ថប្រយោជន៍ នៃដើមក្រវាញ

ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុស។ ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ យើងអាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ…

ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាប និងចាប់ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យ ០៤នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះបង្រ្កាប និងចាប់ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិបឹងប្រិយ៍…

ក្មេងទំនើង ២ក្រុម ត្រូវកម្លាំងនគរបាលឃាត់អប់រំ ករណីបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ ចំនួន០២ក្រុមមានគ្នាចំនួន ០៧នាក់ ដែលបង្កជម្លោះឈ្លោះប្រកែកគ្នានៅចំណុចផ្លូវកៅស៊ូស្ថិតនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានរាយការណ៍អោយដឹងថា…

ម៉ូតូបុកកង់ពីក្រោយពេញទំហឹង បណ្តាលឲ្យលោកតាអាយុ៧០ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសចំណាស់វ័យ៧០ឆ្នាំម្នាក់ កំពុងជិះកង់ត្រូវម៉ូតូបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ ក្រោយពេលបានបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងអ្នកបើកម៉ូតូ ដែលជាជនបង្ករងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង០០ នាទីយប់ រវាងម៉ូតូបុកកង់…

ជនប្រើប្រាស់សារធាតុញៀនម្នាក់ និងធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើអំពើហិង្សាក្នុងគ្រួសារ

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងជង ចាប់ឃាត់ខ្លួនពីបទប្រើអំពើហិង្សាក្នុងគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហេង ម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ…