ហ៊ីយ៉ាន់ដាយបើកលឿនចុះចំណោត បណ្តាលឲ្យក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់០៣នាក់

មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុង ល្បឿនលឿន ផ្លូវចុះចំណោតក្រឡាប់ បណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែកមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នោះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅផ្លូវកៅស៊ូ ស្ថិតភូមិចំការតែ សង្កាត់ស្ពានមានជ័យ…

កំពុងតែដើរមើលស្រូវ ស្រាប់ក្រឡេកភ្នែកឃើញចោរ ឡើងជិះម៉ូតូទៅបាត់ ម្ចាស់ប្ដឹងសមត្ថកិច្ចអន្តរាគមន៍ចាប់ជនសង្ស័យបានភ្លាមៗ

ព្រៃវែងៈ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានអពើលួចម៉ូតូ ១លើក នៅចំណុចខ្នងប្រឡាយខាងលិចភូមិកណ្តាល ឃុំពានរោង ដែលម្ចាស់ម៉ូតូបានទុកលើភ្លឺប្រឡាយ ហើយទៅមើលស្រូវចម្ងាយ ២០០ម៉ែត្រ មើលម៉ូតូឃើញ ។ ម្ចាស់ម៉ូតូឈ្មោះ ឆេង ហឹង ភេទស្រី អាយុ…

សាំយ៉ុងបើកជែកកុងតឺន័រជ្រុលទៅបុក ហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

កណ្តាលៈ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៤.២៥ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រថយន្តម៉ាក SANG YONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

វេជ្ជបណ្ឌិត មាស ឈុនលាភ ដេកស្លាប់នៅក្នុងបន្ទប់ជួល ដោយពុំទាន់ដឹងពីមូលហេតុ

ភ្នំពេញៈ មានការភ្ញាក់ផ្អើលទាំងយប់ ដោយពលរដ្ឋបានមកទិញថ្នាំ ក៏ប្រទះឃើញសពរបស់ វេជ្ជបណ្ឌិតឈ្មោះ មាស ឈុនលាភ ដែលតែងតែលក់ថ្នាំឲ្យគាត់សព្វថ្ងៃ បានដេកស្លាប់នៅក្នុបន្ទប់ជួល នៅពុំទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវរថភ្លើង ចំណុចជិតវត្តតាំងកសាំង ក្នុងសង្កាត់កាកាបទី១…

រថយន្តក្រឡុកស៊ីម៉ងត៍ បើកប្រជែងវេរកន្ទុយបុកម៉ូតូ បណ្តាលឲ្យមនុស្ស០៣នាក់ របួសធ្ងន់ស្រាល

កណ្តាលៈ នៅថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង ០៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីនៅ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សរបួស០៣នាក់ ធ្ងន់០២នាក់ ស្រាលម្នាក់ លើផ្លូវជាតិលេខ១…

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់៖…

ហ៊ីយ៉ាន់ដាយ បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកគ្នា រងរបួសក្បាលស្រ្តីម្នាក់

ព្រៃវែងៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី នៅចំណុចភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ១១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងរថយន្ត និងរថយន្ត ខណៈបើកបរវ៉ាជែង បញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យរងរបួសក្បាលស្រ្តីម្នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក ហៃយ៉ាស់…

មិនតិចទេ ច្រើនណាស់អ៊ី ៥១កញ្ចាប់

ព្រៃវែងៈ ដោយមានបទបញ្ជាពី លោកឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត…

សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យប៉ុនប៉ងប្រព្រឹត្តបទល្មើសសេពសន្ថវៈលើអនីតិជន

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា៖ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបានឃើញព័ត៌មានបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីសង្ស័យប៉ុនប៉ងប្រព្រឹត្តបទល្មើសសេពសន្ថវៈលើអនីតិជន នៅភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះជួបសម្ភាសន៍ជាមួយម្តាយកុមារីរងគ្រោះឈ្មោះ វ៉េង ឫទ្ធី អាយុ៣៦ឆ្នាំ…

លុយជាង១២លានដែលជនសង្ស័យលួចបាន៥ថ្ងៃ តែត្រូវសមត្ថកិច្ចឃាត់យកមកវិញ

កណ្តាលៈករណី អំពើលួចកាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺចំណុច ផ្វេលុយឈ្មោះហ៊ុយ ធារី និងផ្ទះឈ្មោះសំ សម្បត្តិ ភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនរងគ្រោះ ១-ឈ្មោះហ៊ុយ ធារី ភេទស្រី អាយុ២១ឆ្នាំ…