បុរសចំណាស់ខឹងប្រពន្ធស្ដីបន្ទោសហូបស្រាបៀរ ៣ទៅ៤កំប៉ុង ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន
ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ខឹងប្រពន្ធស្ដីបន្ទោសឲ្យបន្តិចបន្តួចខឹងចិត្តហូបស្រាបៀរ ៣ទៅ៤កំប៉ុង ជិះម៉ូតូមកប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចមកឃាត់នាំខ្លួនបុរសខាងលើមកសួរនាំនៅគោលដៅទី៣ ក្រោមស្ពានជ្រោយចង្វារ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា ជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសខាងលើឈ្មោះ គីម សំអឿន…