ឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ម្នាក់ និងពលករ១៦នាក់
បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ម្នាក់ ក្នុងចំណោមបក្ខពួកម្នាក់ទៀត និងពលករចំនួន១៦នាក់ ក្នុងនោះមានកុមារម្នាក់០១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនិងយោធា ឃាត់ខ្លួននៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីខាងកើតផ្លូវជាតិលេខ៥៨ ចម្ងាយប្រហែល៥០០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ…