Update៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបើកបុកពេញទំហឹង បណ្តាលឲ្យខ្ទាតបោកក្បាលស្លាប់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យយុវជនម្នាក់វ័យ១៧ ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង ០០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ…

Update៖ រថយន្តដឹកប្រេងឥន្ធនៈ PETROL បើកបុកម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ បន្សល់ទុកប្ដី និងកូនឲ្យរស់នៅកំព្រា

ភ្នំពេញ: នៅវេលាម៉ោង ៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកសាំង មួយគ្រឿង បើកបរជ្រុលបុកម៉ូតូម៉ាកឌ្រីមសង់១គ្រឿងជិះគ្នា០៤នាក់ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ភ្លៅ និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ទីតាំងត្រង់ម្តុំស្តុបបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ…

កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បង្រ្កាបមុខសញ្ញាជនសង្ស័យ៩នាក់ ករណីហិង្សានិងធ្វើឲ្យខូចខាតដោយចេតនា

កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវបង្រ្កាបមុខសញ្ញាជនសង្ស័យ០៩នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា​ ទីតាំងស្ថិតត្រង់ចំណុចភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…

រថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ៥នាក់ នៅស្រុកបូទុមសាគរ

កោះកុង: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤និង១៣នាទីរសៀល លើផ្លូវជាតិលេខ៤៨ ចន្លោះkm៥៥-៥៦ នៅចំណុចក្លោងទ្វារវត្ត (ហៅវត្តភ្នំត្រងោល) ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក សាំយុង ពណ៌ស ពាក់ស្លាកលេខ…

ជនសង្ស័យ០៥នាក់​ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

កំពតៈ យោងតាមផេក​ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញនិងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើស គ្រឿងញៀនគ្រប់ប្រភេទ នៅទូទាំងខេត្តកំពត ។ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន០១ករណ ។…

ឡានស៊េរីទំនើបកិនបុរសម្នាក់បាក់ដៃ អាជ្ញាធរគ្មានយកចិត្តទុកដាក់ ត្រូវបានពលរដ្ឋនាំគ្នាជួយ និងហៅរថយន្តសង្រ្គោះ

ភ្នំពេញៈ នៅវេលាម៉ោង០៧និង០០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿង បើកបរកិនបុរសម្នាក់បណ្តាលឲ្យបាក់ដៃ រងរបួសធ្ងន់ ទីតាំងស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់…

HINO ដឹកហ្គាស​ ប៉ះជាមួយរថយន្ត​ FUSO លាន់ដូចរន្ទះ​ នៅចន្លោះគីឡូម៉ែត្រ​លេខ៥៩-៦០​ ផ្លូវជាតិ​លេខ​៤​ ​

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ៣០ នា​ទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ​នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៥៩-៦០​ ស្ថិត​នៅ​ចំណុចមុខភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយរថយន្ដ​០២គ្រឿ​ង…

ករណីឃាតកម្ម! ជនសង្ស័យម្នាក់ ប្រើដំបងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កំពតៈ នៅវេលាម៉ោង១៩ និង០០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីឃាតកម្ម (ដោយដំបង) នៅចំណុចកែងផ្លូវបេតុង ភ្នំសេដាអោន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ ជនរងគ្រោះឈ្មោះ ឃាង តាត់ ភេទប្រុស អាយុ ៥០…

នគរបាល​ខណ្ឌដង្កោ​ ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រទូស​កេរ្តិ៍​ភេទ​លើ​នារី ​៣​នាក់​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​ ៣​នាក់ ​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស​កេរ្តិ៍​ភេទ​លើ​ពួក​គេ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៩​និង​០០​នាទី​ ត្រង់​ចំណុច​ផ្ទះ​លេខ​២២​ ផ្លូវ​បេតុង​ បុរី​កសិកម្ម​ចំការ​ដូង​ ស្ថិត​នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ​ជន​រង​គ្រោះ​ចំនួន…

ដំណឹងស្វែងរកសាច់ញាតិ! ជនរងគ្រោះម្នាក់ភេទប្រុស ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ព្រៃវែងៈ នៅវេលាម៉ោងប្រហែល៨និង៥៥នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក បើកបុកអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រ ៧៣-៧៤ ក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ…