មុខសញ្ញាឆក់និងប្លន់ទ្រព្យសម្បត្តិ ពលរដ្ឋយ៉ាងសកម្មចំនួន០៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន
ភ្នំពេញៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ នៅចំណុចហាងលក់ស្រាក្រឡុក ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ ប្លន់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋកន្លងមកចំនួន០៦ករណី ។ ករណីទី១៖ ជើងធាក់ម៉ូតូបណ្តាលឲ្យដួលម៉ូតូរួចយកខ្សែក្រវ៉ាត់ កាំបិតប៉័ងតោ…