រថយន្ត ៣គ្រឿង បុកគាបជាប់គ្នា បង្កការកកស្ទះផ្លូវ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ៣គ្រឿង បុកជាប់គ្នា ស្ថិតខាងលិចស្ពានមេគង្គ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត ដឹកដំឡូងមី ១គ្រឿង ខូចហើយបានឈប់ចតក្បែរចិញ្ចើមផ្លូវជាតិលេខ៩ ពេលនោះមានរថយន្តធន់ធំធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកត្រាក់ទ័រ…

ពលរដ្ឋ៤នាក់​ នាំគ្នាកាប់យកដង្កូវដួងនៅក្នុងដើមត្នោត មកបំពងខ្លាញ់ហូបបាយ រួចមានអាការពុលស្លាប់ម្នាក់

ព្រះវិហារៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីល្ងាច មានករណីប្រជាពលរដ្ឋចំនួន៤នាក់ បាននាំគ្នាដើរទៅកាប់យកសត្វដង្កូវដួង ដែលនៅក្នុងដើមត្នោត យកមកបំពងខ្លាញ់ហូបជាមួយបាយ ស្រាប់តែមានអាការពុលល្ងីល្ងើ និងរាគ បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ ជនរងគ្រោះចំនួន៤នាក់៖ ១-ឈ្មោះ ម៉ៅ…

សុំខ្ចីម៉ូតូមួយភ្លេត ជិះយកទៅបាត់រហូត ទីបំផុតជាប់ខ្នោះរបស់សមត្ថកិច្ច

បាត់ដំបងៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល ទៅលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម…

ប្រុងប្រយ័ត្នបងប្អូន! មន្រ្តីជំនាញរកឃើញ កាហ្វេ ទឹកដោះ ស្រាបៀរ សាប៊ូទឹក មីឡូ ទឹកស៊ីរ៉ូ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

ព្រះវិហារៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំបានឲ្យដឹងថា នៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព…

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីផឹកស្រាស្រវឹង និងប្រចណ្ឌប្រពន្ធ បានដុតកម្ទេចផ្ទះចោល នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ តាមការិយាយប្រឆាំងការជួញដួរ និងការពារអនីតិជនបានឲ្យដឹង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២:៣០នាទី…

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាអោយកម្លាំងនគរបាលខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ ៣នាក់ និងរងរបួសធ្ងន់ម្នាក់

ព្រះវិហារៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាអោយស្នងការរង និងប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំដែលរត់គេចខ្លួន ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់០៣នាក់ភ្លាមនៅនឹងកន្លែង បែកសាកសពខ្ទិចមើលលែងយល់ ដោយសារថយន្តធុនធំ…

រន្ធត់ណាស់! រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សចំនួន៤នាក់ ស្លាប់និងរងរបួសធ្ងន់

ព្រះវិហារៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣និង៦នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ62 ចន្លោះគីឡូម៉ែត្រលេខ38-39 ស្ថិតនៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៤នាក់ ស្លាប់និងរងរបួសធ្ងន់ ។ ហេតុការណ៍នេះ…

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង មកពីឆ្លងចរន្ត អគ្គិសនី ផ្ទុះផ្ទាំងសូឡា

ព្រះវិហារៈ នៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យ ចំនួន០១លើក នៅចំណុចផ្ទះឈ្មោះ ពុធ សាលី ភេទស្រី អាយុ 67ឆ្នាំ នៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បណ្ដាលឲ្យខូចខាត ផ្ទះ…

រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំពារ រថយន្តតូច មកប៉ះម៉ូតូ២គ្រឿង បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់៥នាក់

ព្រះវិហារៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំពារ រថយន្តតូច មកប៉ះអ្នកជិះម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់ចំនួន៥នាក់ តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ មានអ្នកបើកបរម៉ូតូទី១-ឈ្មោះ ឃិន ចាន់តុលា ភេទស្រី…

កម្លាំងជំនាញ ចុះបង្ក្រាបសង្វៀនជល់មាន់១កន្លែង នៅខេត្តព្រះវិហារ

ព្រះវិហារៈ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង ចុះបង្ក្រាបសង្វៀនជល់មាន់០១កន្លែង នៅចំណុចអូរដូនស្ងួន ស្ថិតក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ ករណីខាងលើនេះ ក្រុមអ្នកលេងល្បែងហាក់ដូចជាដឹងខ្លួនមុន បានរត់គេចបាត់អស់ មុនកម្លាំងសមត្ថកិច្ចចុះទៅដល់ បន្សល់ទុកវត្ថុតាង…