ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ១ខ្នងយ៉ាងសន្ធោសន្ធៅ នៅខេត្តរតនគិរី

រតនគីរីៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គិភ័យកើតឡើងមួយលើកបណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅចំណុចភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចេញរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ៕

ជនល្មើសប្រព្រឹត្តអំពើឃាតកម្ម គិតទុកជាមុន បានចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់យីហោ ឡាក់គីស្តារ

ស្ទឹងត្រែងៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទី មានករណីមនុស្សធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់យីហោ ឡាក់គីស្តារ បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សពជនរងគ្រោះឈ្មោះ មៀង សឹម ភេទប្រុស អាយុ២៧ឆ្នាំ ។…

ជនសង្ស័យម្នាក់ សុំស្រឡាញ់នារីរងគ្រោះមិនបាន ប្រើអំពើហិង្សាដាក់នាង បណ្តាលឲ្យរងរបួសធ្ងន់២នាក់

រតនគិរីៈ នៅវេលាម៉ោង២និង០០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ សុំស្រឡាញ់នារីរងគ្រោះមិនបាន ប្រើអំពើហិង្សាដាក់រូបនាង បណ្តាលឲ្យរងរបួស២នាក់បងប្អូនបង្កើតនឹងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។ ជនសង្ស័យឈ្មោះ ហេវ ត្រង់ត្រៀវ អាយុ២០ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ…

រថយន្ត១គ្រឿង ផ្លាកលេខរតនគិរី 2C-7171 បើកបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់

រតនគិរីៈ នៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Ford ranger ពណ៌ប្រផេះ ពាក់ផ្លាកលេខរតនគិរី 2C-7171 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ…

មន្ត្រីនគរបាលម្នាក់ បើកកាមរីបាទ្បែ ប៉ះរថយន្តហាយលែនឌ័រ បណ្តាលរបួសធ្ងន់ស្រាលមនុស្ស ៧នាក់

រតនគិរីៈ កាលពីវេលាម៉ោង ១និង៣៥នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៧៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៨៦-២៧៨ ស្ថិតក្នុងភូមិកាទៀង (ហៅអូរទទឹង) ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ៧នាក់របួសធ្ងន់ស្រាល។ អ្នកបើករថយន្តកាមរីឈ្មោះ សាន់ សំអាត…

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង បណ្តាលឲ្យរងការខូចខាតទាំងស្រុង នៅខេត្តរតនគិរី

រតនគិរីៈ ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០២និង១៥ នាទីរសៀល មានករណីអគ្គិភ័យកើតឡើង ស្ថិតនៅចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ករណីអគ្គភ័យខាងលើ បណ្ដាលឲ្យឆេះផ្ទះអស់ចំនួន០៣ខ្នង។…

តំបន់មួយចំនួនដាច់ភ្លើងនៅខេត្តរនតគិរី ដោយសារមូលហេតុ…

រតនគិរីៈ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទីអគ្គិសនីរតនគិរីសូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតំបន់មួយចំនួនដូចជា៖ (១)ស្រុកអូរយ៉ាដាវ (២)ស្រុកបរកែវ និង(៣)ស្រុកអណ្តូងមាស ខេត្តរតនគិរី។ មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរកាំបិតអាកាស (FCO) ដែលឆេះខូចរបស់សេវា សំរិទ្ធ ហន នៅស្រុកបរកែវ ខេត្តរតនគិរី។ អគ្គិសនីរតនគិរីនឹងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង…

ស្លាប់៣នាក់នៅស្រុកកូនមុំបន្ទាប់ពីម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងនិងត្រូវរថយន្តបុកបន្ថែម

រតនគិរីៈ កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០២១លើដងផ្លូវជាតិលេខ៧៨ត្រង់ចំណុចគ៦០ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូហើយត្រូវបានរថយន្តមួយគ្រឿងទៀតបុកបន្ថែមបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់យ៉ាងអាណោចអាធ័ម។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតហើយបានបុកគ្នាយ៉ាងពេញទំហឹង។ បន្ទាប់មកក៏មានរថយន្តមួយគ្រឿងទៀតបានបើកយ៉ាងលឿនមកបុកបន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះទី១-ឈ្មោះស៊ុនសុផានុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំរែង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលជាបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥…

ជនសង្ស័យម្នាក់ត្រូវអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីរំលោភ សេពសន្ថវៈ លើអនីតិជន

រតនគិរីៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេព សន្ថវៈលើអនីតិជន ដែលកើតឡើងកាល ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។ ជនសង្ស័យឈ្មោះ ផា សុខ…

ព័ត៌មានលម្អិត៖ ករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រកឃើញកន្លែងលាក់ខ្លួនជនសង្ស័យ តែមិនព្រមប្រគល់តាមសម្រួល ថែមទាំងបាញ់តដៃ ត្រូវសមត្ថកិច្ចប្រើសិទ្ធិការពារបាញ់សម្លាប់នៅកន្លែងកើតហេតុ

ក្រចេះ: កិច្ចប្រតិបត្តិការបង្រ្កាបករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន…