បុរសជនជាតិទំពួនម្នាក់ ចុះលាងជើងក្នុងរណ្តៅដី រអិលធ្លាក់ចូលទឹក បណ្តាលឲ្យលង់ស្លាប់
រតនគិរីៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទី សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ នៅរណ្ដៅកាយយកដីធ្វើទំនប់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានក្រោលគោ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តតនគិរី ។ ជនរងគ្រោះ ឈ្មោះ ក្លុល…