សមត្ថកិច្ចចុះបង្រ្កាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់
រតនគិរីៈ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគីរី សហការជាមួយកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកអូរយ៉ាដាវ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សូយ សំណាង អធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក…