ផ្ទះពលរដ្ឋ២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនៅស្រុកអូរយ៉ាដាវ
(រតនគិរី)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចទាំងស្រុងប៉ុន្តែមិនបង្កឲ្យមានមនុស្ស រងគ្រោះថ្នាក់នោះទេ កាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ ស្តិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បើតាមរបាយការណ៍កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានឲ្យដឹងថា បើតាមសាក្សីនៅកន្លែងកើតហេតុបានអះអាងថា អគ្គីភ័យបានផ្តើមចេញពីចង្ក្រានបាយផ្ទះរបស់ជនរងគ្រោះដោយសារម្ចាស់ផ្ទះកំពុងដេកលុងលួកបានអ្នកជិតខាងស្រេកហៅកុំអីស្លាប់បាត់ទៅហើយ។ លោកបានបន្តថា ជនរងគ្រោះមានឈ្មោះពូយ ធិន ភេទប្រុសអាយុ៥០ឆ្នាំជនជាតិច្រាយ ដែលផ្ទះឆេះនោះមានចំនួន២ខ្នងទំហំ៩x៨ ជញ្ជាំងក្តា ប្រក់សង្ស័សី…