ព្រលឹងចុងសក់! កំពុងបើកសុខៗ ស្រាប់តែរថយន្តផ្ទុះឆេះ រត់ស្ទើរមិនទាន់

កំពង់ធំៈ នៅវេលាម៉ោង ២ និង០៥នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះរថយន្តចំនួន០១គ្រឿង ម៉ាក KIA ប្រភេទដឹកទំនិញធុនស្រាល ស្ថិតនៅចំណុចផ្លូវចូលបុស្សម្កាក់ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ម្ចាស់រថយន្តឈ្មោះ ជុំ វុទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំមានទីលំនៅភូមិបន្ទាយចាស់…

ជនជាតិអាមេរិកម្នាក់ជា ថៅកែសណ្ឋាគារ លេនឌីញហ្សូន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ បានឃាត់ខ្លួនជនបរទេសម្នាក់ ពីបទ អំពើអាសប្រឆាំងនឹងអនីតិជន អាយុក្រោម១៥ឆ្នាំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះ មានឈ្មោះ ROBINSON SHAUN…

ករណីរន្ទះបាញ់បណ្ដាលឲ្យ ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ស្រាល នៅស្រុកស្វាយលើ

សៀមរាបៈ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤០នាទីមានករណីរន្ទ:បាញ់ជើងសរសរផ្ទះរបួសច្បាស់ផ្ទះ កំពុងមុជទឹកក្នុងធុងស៊ីប៉ូរូ ០២នាក់។ ជនរងគ្រោះឈ្មោះ យ៉ង យ៉ុន ភេទប្រុស អាយុ ២៣ឆ្នាំ (របួសធ្ងន់) និងប្រពន្ធឈ្មោះ ធឿន ច្រឹក អាយុ ២២ឆ្នាំទីលំនៅភូមិដំបូកខ្ពស់…

ផលិតករ និងតារាសម្ដែង នាយឆ្មារ បាត់កូនស្រីវ័យ១ឆ្នាំកន្លះ បាត់ស្រមោល

យោងតាមការបង្ហោះរបស់ លោក ហេង សុវណ្ណារ៉ា ដែលប្រើហ្វេសប៊ុកឈ្មោះ Nara Cam ហៅវិចិត្រស្នេហា ឬ នាយឆ្មា បានប្រកាសថា លោកបាត់កូនស្រីវ័យ១ឆ្នាំកន្លះ នៅខេត្តសៀមរាប ខណៈដែលកូនតូចនេះ ទើបចេញពីពេទ្យ។ មកទល់ពេលនេះ កូនស្រីរបស់លោក ឈ្មោះ ណៃអ៊ី នៅមិនទាន់មានដំណឹងនោះទេ…

ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងចំនួន ០៣កន្លែងបន្ថែមទៀត ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាពបញ្ចូលហ្គាស

សៀមរាបៈ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញរបស់ខ្លួន សហការជាមួយរដ្ឋបាលខេត្តសៀមរាប ជាអន្តរវិស័យ និងស្នងការដ្ឋាននគរបាលខេត្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់ និងបញ្ចូលហ្គាសកំប៉ុងចំនួន ០៣កន្លែង នៅភូមិមណ្ឌល១ ភូមិស្ទឹងថ្មី ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឲ្យផ្អាកសកម្មភាពបញ្ចូល ផ្ទេរ និងស្តុកទុកហ្គាសជាបណ្តោះអាសន្ន ដោយត្រូវរើឧបករណ៍ផ្ទេរហ្គាសចេញពីទីតាំងលក់…

កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បញ្ជូន​ជនជាតិ​ អង់គ្លេស​ម្នាក់​ ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ ពី​បទ​ស្នាក់​ខុសច្បាប់​

សៀមរាបៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​ ២០១៩​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ បាន​ទទួល​ជនបរទេស​ម្នាក់​ ពី​កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់​។​ ​តាម​ការ​បញ្ជាក់​​ពី​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បានអោយ​ដឹង​ថា​ជនបរទេស​រូប​នេះ​ឈ្មោះ​ PARSONS​ THOMAS​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​០២​…

ស្ត្រីម្នាក់ស្រវឹងស្រា ខឹងប្ដីស្ដីបន្ទោស ចង.កសម្លាប់ខ្លួន

សៀមរាបៈ នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីមនុស្សធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅចំណុចលើផ្ទះ (ឆ្វាលើ) កម្ពស់ ១.៨០ម៉ែត្រ ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ សាលីន ភេទស្រី…

ប្រជាពលរដ្ឋ​ស្រុកស្វាយលើ ស្ម័គ្រចិត្តប្រគល់​អាវុធ​កែ​ច្នៃ​ចំនួន​ ១៧​ដើម​ ដល់​សមត្ថកិច្ច

សៀមរាបៈ​ ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​យល់​ច្បាស់​ពី​ការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ របស់​កងកម្លាំង​សមត្ថកិច្ច​ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ថ្មី​ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ដែល​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ខុសច្បាប់​ បាន​ស្ម័គ្រចិត្ត​ប្រគល់​ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​សរុប​ចំនួន ​១៧​ដើម​ (​កាំភ្លើង​ព្រៃ​០៧​ដើម​ កាំភ្លើង​ខ្យល់​១០​ដើម​)​និង​ម៉ាស៊ីន​ឆក់​ត្រី​០១​គ្រឿង​។​ ​បច្ចុប្បន្ន​ កម្លាំង​នគរបាលបាន​រក្សា​ទុក​អាវុធ​កែ​ច្នៃ​ខុសច្បាប់​ និង​ម៉ាស៊ីន​ឆក់​ត្រី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​៕

ទីតាំងលក់និងបញ្ចូលហ្គាសកំប៉ុងមួយកន្លែងនៅខេត្តសៀមរាប ត្រូវបានតម្រូវឲ្យផ្អាកសកម្មភាព

សៀមរាបៈ យោងតាមផេក Ministry of Mines and Energy Cambodia បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានដឹកនាំមន្ត្រីជំនាញនៃមន្ទីររបស់ខ្លួន សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្ទីរបរិស្ថានខេត្តចុះពិនិត្យ និងណែនាំម្ចាស់ទីតាំងលក់…