ចាស់ហើយអ៊ុំ! ជនសង្ស័យ៣នាក់ត្រូវឃាត់ខ្លួនករណីជួញដូរ និងប្រេីប្រាស់ខុសច្បាប់

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបានចុះស្រាវជ្រាវ បង្រ្កាបចំនួន ០២គោលដៅនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ គោលដៅទី ០១ : នៅចំនុចលើដងផ្លូវស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប បានឃាត់ជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន: ១–ឈ្មោះ រ៉ា…

បង្រ្កាបជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងសៀមរាប និងស្រុកបន្ទាយស្រី បានចុះស្រាវជ្រាវ បង្រ្កាបជនសង្ស័យចំនួន០៤នាក់ ស្រីចំនួន០២នាក់ ពីបទចាត់ចែង ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន០២គោលដៅ៖…

ឡានធំបើកលឿនបុកម៉ូតូពីក្រោយ រួចបន្តទៅបុក រថយន្តតូច ២គ្រឿងទៀត បណ្ដាលឲ្យមនុស្ស ៧នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកក្រឡាញ់

សៀមរាបៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២0២០ វេលាម៉ោង ៥និង៤៥នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ និងរថយន្តធុនធំ ព្រមទាំងរថយន្តតូច ២គ្រឿង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះKmលេខ ៣៥៣និង៣៥៤ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)។ មានរថយន្តធុនធំ…

បុរសជាកម្មករសំណង់ម្នាក់ ចាប់រំលោភក្មេងស្រីអាយុ ១០ឆ្នាំ បានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនបុរសជាកម្មករសំណង់ម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រីវ័យទើបតែ១០ឆ្នាំបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ អធិការនគរបាលស្រុកស្វាយលើ គឺលោកវរសេនីយ៍ឯក ស៊ុន អេង បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ មួក…

ទុស្សេរខ្សែភ្លើងបណ្តាលឲ្យឆេះផ្ទះខ្ទេចទាំងស្រុងនៅស្រុកពួក

សៀមរាបៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង៣និង០០ នាទី រលត់ទៅវិញនៅវេលាម៉ោ ង៣និង៤៥នាទី ដោយករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលស្ថិតតនៅភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ បណ្ដាលឲ្យរងការខូចខាត: ផ្ទះ១ខ្នង ទំហំ៥ម៉ែត្រx៨ម៉ែត្រ សង់ពីឈើក្រាលក្ដារ ដំបូល…

ស្រាវជ្រាវបង្រ្កាបជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួច និងដកហូតវត្ថុតាង រួមមានម៉ូតូនិងកាំបិត

កំពង់ធំៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានករណីប្រព្រឹត្តអំពើលួច ត្រូវសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជនសង្ស័យ១-ឈ្មោះ យ៉ុង យិន ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិលាបទង ឃុំទ្រា…

រថយន្ត២គ្រឿង បើកបញ្ច្រាសទិស បណ្តាលឲ្យបុកគ្នា ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅផ្លូវជាតិលេខ៦

សៀមរាបៈ នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចំរេះ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះគីឡូម៉ែត្រ លេខ២៤៧-២៤៨…

បង្រ្កាបក្រុមជនសង្ស័យលួចម៉ូតូដ៏សកម្ម និងដកហូតវត្ថុតាងចំនួន០៧គ្រឿង

សៀមរាបៈ នៅថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋានគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម កម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានចុះបង្រ្កាបក្រុមជនសង្ស័យលួចម៉ូតូដ៏សកម្ម នៅក្នុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ និងដកហូតម៉ូតូល្មើសច្បាប់ចំនួន០៧គ្រឿង ។ បច្ចុប្បន្នជនទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូច្បាប់…

ឆេះទៀតហើយ! កុដិលោក១ខ្នង នៅវត្តតាហង្សរង្សីសារារាម ត្រូវភ្លើងឆេះ នៅខេត្តសៀមរាប

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះកុដិលោកវត្តតាហង្សរង្សីសារារាម ដែលស្ថិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទី ។ មន្ត្រីនគរបាលស្រុកពួក បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលឲ្យរងការខូចខាត កុដិ១ខ្នង…

រថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត

សៀមរាបៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង៥០នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នា ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ មូលហេតុ៖ មិនទាន់ដឹង។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុ ឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ៕