ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មដោយធ្វើទារុណកម្មឃោរឃៅ និងរំលោភសេពសន្ថវៈ នៅត្រង់ចំណុចបន្ទប់ជួល
សៀមរាបៈ យោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ា ឆានី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការសំណង់ ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល…