ត្រីបបែលយក្សជាត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា ក្រៅពីត្រីរាជ និងត្រីគល់រាំង
ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្សនេះត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដី។ ត្រីបបែកនៅកម្ពុជាមាន ៥ ប្រភេទ ហើយត្រីបបែលយក្សគឺជាត្រីទឹកសាបដែលមានទំហំធំជាងគេ។ ត្រីបបែលយក្សនេះអាចលូតលាស់ និងអាចមានទម្ងន់រហូតទៅដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង៥ម៉ែត្រ គិតរួមទាំងកន្ទុយវាផង។ សូមកុំច្រឡំថាជាប្រភេទត្រីសមុទ្រ តែជាប្រភេទត្រីទឹកសាបដែល គេរកឃើញមានវត្តមាននៅតាមដងទន្លេមេគង្គ និងទន្លេសាប។ យោងតាមអ្នកសិក្សាស្រាវជ្រាវពីប្រភេទត្រីបបែលយក្សនេះ ត្រីបបែលយក្សទឹកសាប ត្រូវបានរកឃើញថាមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺចាប់ពីខេត្តស្ទឹងត្រែង…