ជិះម៉ូតូឌុបគ្នា វ៉ាក់អើនឹងជង្ហុក ស្លាប់ម្នាក់ រងរបួសម្នាក់

ស្ទឹងត្រែងៈ មនុស្សប្រុសស្រីពីរនាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាសុខៗ ស្រាប់តែវ៉ាក់អើនឹងជង្ហុកបណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសទាំងពីរនាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៨និង១៣នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិអន្លុងក្រមួន ភូមិអន្លុងក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ យោងតាមសម្តីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះម៉ូតូ១គ្រឿងម៉ាកវ៉េវអាហ្វា ពណ៌ក្រហម ស្លាកលេខ ស្ទឹងត្រែង 1A-7047 ឌុបនារីម្នាក់ដែលជាអ្នករួមការងារ…

ឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀន០៣នាក់ព្រមទាំងដកហូតបានថ្នាំញៀនក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តស្ទឹងត្រែងបានបើកយុទ្ធនាការចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងក្តៅគគុកព្រមទាំងបានធ្វើការឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនចំនួនបីនាក់រួមទាំងវត្ថុតាងថ្នាំញៀនប្រម៉ាណជា ជាង១០០គ្រាប់ក្នុងស្រុកថាឡាបរិវ៉ាត់។ ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង៤:១៥នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចដំណាក់ស្លឹកគ្រៃ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អាវុធហត្ថបានប្រាប់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ដែលមានចំនួន១១៤គ្រាប់, ម៉ូតូ ពីរគ្រឿង…

Update: សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តCRV ១គ្រឿង ដឹកឈើក្រញូងលោតឆ័ត្រ

រតនគិរីៈ រថយន្តCRV ១គ្រឿងផ្ទុកឈើពេញត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាននៅចំណុចភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី វេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក ហួត បូរី អធិការក្រុងបានលុងបានប្រាប់ក្រុមអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលថា រថយន្តCRV ដឹកឈើក្រញូងខុសច្បាប់នេះ ពាក់ស្លាកលេខភ្នំពេញ២D.៩៥១៩ ពណ៌ក្រហមបិទស្គុតខ្មៅ ធ្វើដំណើរពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី លុះមកដល់ចំណុចខាងលើ…

នគរបាល​ខេត្តស្ទឹងត្រែងព្រមានអ្នកលក់បារី ដែលគ្មានបិទសារព្រមានសុខភាពជារូបភាព

ស្ទឹងត្រែងៈ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ ម៉ៅ តារា ស្នងការនគបាលខេត្តស្ទឹងត្រែង ទើបកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទ ចុះដោយផ្ទាល់ដល់ហាងលក់ផលិតផលបារីនានានៅក្នុងទឹកដីខេត្តស្ទឹងត្រែង កាលពីពេលថ្មីនេះ ដើម្បីធ្វើការណែនាំ នឹងព្រមានពីការផាកពិន័យចំពោះអាជីវករលក់ដុំ និងលក់រាយទាំងអស់ដែលនៅតែបន្តលក់ផលិតផលបារីខុសច្បាប់ ដែលពុំមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពនោះ។ ក្នុងប្រតិបត្តិការចុះធ្វើការណែនាំ នឹងព្រមានពីការផាកពិន័យចំពោះអាជីវករលក់ដុំ និងលក់រាយនូវផលិតផលបារីខុសច្បាប់ ដែលពុំមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពនោះ…

ថ្នាំញៀនជិត១គីឡូក្រាម​ ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងបង្រ្កាប

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនជិត១គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចខេត្តធ្វើការបង្ក្រាបបានកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ខេត្តស្ទឹងត្រែង រហូតមកដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលប្រឆាំបទល្មើសគ្រឿងញឿនខេត្តស្ទឹងត្រែងបានធ្វើការបង្ហាញមុខជនសង្ស័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេង តាក់ ភេទប្រុស អាយុ៤២ឆ្នាំ…

រថយន្តសាំយ៉ុង១គ្រឿង លោតឆ័ត្រដឹកឈើប្រណីតត្រូវបានសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាននៅស្រុកកូនមុំ

រតនគិរី: រថយន្តសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខភ្នំពេញ2Y.3495 ដឹកជញ្ជូនឈើប្រណិតប្រភេទឈើធ្នង់ប្រវែង ២,២ម៉ែត្រទទឹង២០x១៤ ត្រូវបានកម្លាំងអាវុធហត្ថ ស្នាក់ការ៧៨១ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ដេញស្ទាក់ចាប់បាន។ បើតាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ផាត់ គឹមហួរ មេបញ្ជាការអាវុធហត្ថស្រុកក្របីជ្រុំទីស្នាក់ការ៧៨១ បានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងខាងលើនេះធ្វើសកម្មភាពដឹកជញ្ជូនឈើជាយូមកហើយតែកម្លាំងរបស់លោកពុំចាប់អារម្មណ៍ ស្មានតែរថយន្តឈ្នួលដឹកឥវ៉ាន់ធម្មតា ចូលមកក្រុងបានលុងទើបឈានមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១០យប់…

បុរសម្នាក់ ដេកស្លាប់ក្បែររងបងអូស្កូរ បង្កការភ្ញាក់ផ្តើលទាំងព្រឹក

ស្ទឹងត្រែងៈ បុរសម្នាក់ បានដេកស្លាប់ក្បែររបងអូស្កូរបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទៅមើលទាំងព្រឹកព្រលឹម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចជិតប្រឡាយខាងកើតសាលាបឋមសិក្សាអនុវត្ត ស្ថិតក្នុងភូមិត្រពាំងព្រីង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ សង្ស័យថាស្លាប់ដោយសារខ្យល់គរ ព្រោះថាជនរងគ្រោះជាមនុស្សដែលចូលចិត្តផឹកស្រាស្រវឹងស្ទើរតែរាល់ថ្ងៃ។ សមត្ថកិច្ចបន្តថា សពបុរសរងគ្រោះមានឈ្មោះ កៅ វុទ្ធី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម…

ឃុំខ្លួនតៃកុងរថយន្ត ពាក់ព័ន្ធករណីដឹកជញ្ជូនឈើល្មើសច្បាប់

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីការសម្រេចឃុំខ្លួនតៃកុងរថយន្តម្នាក់ ក្នុងពន្ធនាគារបណ្តោះអាសន្ន ក្រោយពីអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជាមួយរថយន្តសាំយ៉ុងដឹកបទល្មើសឈើប្រណីត កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងករណីខាងលើខាងនេះ អាវុធហត្ថ បានចោទប្រកាន់ពីបទប្រមូលផលព្រៃឈើតាមមេត្រា៩៨ ស្តីពីច្បាប់រដ្ឋបាលព្រៃឈើ ដោយឡែក ជំនាញរដ្ឋព្រៃឈើ…

តៃកុងស្ទើរភ្លើង ស្រវឹងបើកលឿនដល់ផ្លូវកោង បួងចង្កូតមិនទាន់ជ្រុលទៅបុកគល់ស្ពាន

ស្ទឹងត្រែងៈ ​រថយន្តសាំយ៉ុងប៉ះចំតៃកុងស្ទើរភ្លើង ស្រវឹងបើកយ៉ាងលឿនដល់ផ្លូវកោងជាន់ហ្វ្រាំងមិនជាប់ រេចង្កូតចូលសួរសុខទុក្ខគល់ស្ពានទាំងយប់ សំណាងល្អមិនមានអ្នករងរបួសធ្ងន់។ ​​ហេតុការណ៍​នេះ​ បានកើតឡើងកាលពី​​វេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃ​ទី១៥ ខែវិច្ឆិកា ​ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកោងជិតស្ពានកំភុន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាកសាំយ៉ុង ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ…

អាវុធហត្ថខេត្ត ប្រគល់ឡានសាំយ៉ុងដឹកឈើប្រណីត និងតៃកុងម្នាក់ជូនមេព្រៃ

ស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដឹកឈើប្រណីតលោតឆ័ត្រ១គ្រឿង ដែលអាវុធហត្ថខេត្តចាប់បានព្រមទាំងឃាត់ខ្លួនតៃកុងម្នាក់ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី១៥នេះ អាវុធហត្ថខេត្តបានប្រគល់ជូនកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តហើយ។ គួររំលឹកផងដែរថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ អាវុធហត្ថខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសតាមដងផ្លូវព្រមទាំងបាន ឃាត់រថយន្តសាំយ៉ុងដឹកឈើប្រណីត១គ្រឿង និងឃាត់ខ្លួនតៃកុងម្នាក់ដែលជាម្ចាស់រថយន្ត ត្រង់ចំណុចជិតផ្លូវបំបែកទៅខេត្តព្រះវិហារ ស្ថិតក្នុងភូមិរាជានុកូល…