ចាប់ឡានសាំយ៉ុង ដឹកឈើប្រណីតលោតឆ័ត្រ និងឃាត់ខ្លួនតៃកុងម្នាក់

ស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដឹកឈើប្រណីតលោតឆ័ត្រមួយគ្រឿង ត្រូវបានអាវុធហត្ថខេត្តចាប់បានព្រមទាំងឃាត់ខ្លួនតៃកុងម្នាក់កាលពីវេលាម៉ោង៨:០៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យ អាវុធជាតិផ្ទុះទល់មុខផ្ទះតា អាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ការចាប់រថយន្តសាំយ៉ុងដឹកឈើខាងលើនេះអាវុធហត្ថបានប្រាប់ថា រថយន្តនេះគឺជាមុខសញ្ញាដែលអាវុធហត្ថតាមប្រម៉ាញ់និងតាមស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ទើបតែថ្ងៃនេះ យប់នេះទើបអាវុធហត្ថអាចចាប់បាន។ រថយន្តខាងលើគឺជាប្រភេទរថយន្តសាំយ៉ុង ពណ៌ខៀវ ក្នុងរថយន្តមានផ្ទុកឈើប្រណីតពេញក្នុងរថយន្ត។…

ចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៦នាក់ ដកហូតបានថ្នាំញៀនជាង៤០០គ្រាប់ នៅស្រុកសៀមប៉ាង

ស្ទឹងត្រែងៈ ដោយមានបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និង សម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរៈសេនីយ៍ទោ ដួង ចិត្រ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងក្តៅគគុក ក្នុងស្រុកសៀមប៉ាង ធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៦នាក់ ព្រមទាំងដកហូតបានថ្នាំញៀនចំនួនជាង៤០០គ្រាប់ផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១០…

តុលាការដោះលែងមនុស្សបីនាក់ ពាក់ពន្ធ័នឹងករណីដឹកឈើសុក្រំខុសច្បាប់ ឲ្យនៅក្រៅឃុំ

ស្ទឹងត្រែង: មនុស្សចំនួនបីនាក់ដែលអាវុធហត្ថលើផ្ទៃប្រទេសឃាត់ និងចាប់ខ្លួនព្រមទាំងរថយន្តសាំយ៉ុងដឹកឈើសុក្រំខុសច្បាប់កាលពីចុងខែតុលា ឆ្នាំ២០១៦នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ គួររំឭកផងដែរថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ អាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តសាំយ៉ុងដឹកឈើសុក្រំ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-1808 ដែលដឹកចេញពីស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកទៅខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រមទាំងឃាត់ខ្លួនមនុស្សចំនួនបីនាក់បញ្ជូនទៅកាន់តុលាការ។ ក្រោយមកនៅថ្ងៃទី២៦…

ចាប់បានតៃកុង និងរថយន្តដឹកឈើពីយប់ ព្រឹកឡើងដោះលែង

ស្ទឹងត្រែងៈ តៃកុងរថយន្តសាំងយ៉ុងដឹកឈើប្រណីតមួយគ្រឿង ត្រូវបានដោះលេងឲ្យមានសេរីភាពវិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចំរុះឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ហួសផ្លូវបំបែកច្រមុះជ្រូកចំការមៃសាក់បន្តិច ជិតផ្ទះ តា អាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ពាក់ព័ន្ធនឹងការឃាត់រថយន្តខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ហាក់បីដូចជាមិនស្មើរភាពគ្នារវាងរថយន្តសាំយ៉ុងដឹកឈើសុក្រំរបស់ព្រះចៅអធិការវត្តមួយគ្រឿង ដែលមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសចាប់បានកាលពីថ្ងៃទី២៤ ខែតុលា…

អាវុធហត្ថខេត្តស្ទឹងត្រែងបង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់

ស្ទឹងត្រែងៈ នៅព្រឹនេះ កម្លាំងអាវុធហត្ថខេត្តធ្វើការបង្ហាញមុខ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ក្រោយពីឃាត់ខ្លួន កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មន្រ្តីអាវុហត្ថបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ តែម ប្រុសតូច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរធ្វើចំការ រស់នៅភូមិព្រែក…

ចាប់រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿង ព្រមទាំងឃាត់ខ្លួនតៃកុងម្នាក់

ស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដឹកឈើប្រណីតមួយគ្រឿង ព្រមទាំងតៃកុងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្ទាក់ចាប់ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ហួសផ្លូវបំបែកច្រមុះជ្រូកចំការមៃសាក់បន្តិច ជិតផ្ទះតាអាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ការឃាត់រថយន្តខាងលើនេះ ប្រភពមួយបានបង្ហើបប្រាប់ថា ឈើទាំងអស់នេះ គឺជាឈើរបស់ឈ្មួញម្នាក់ឈ្មោះ កាន់ ហៅកាំង…

បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញឿននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាន បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ព្រមទាំងដកយកវត្ថុតាងពាក់ពន្ធ័នឹងករណីគ្រឿងញៀន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមស្ពានអូរអន្ទម ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ហុក…

កក្រើក! ឈើប្រណីតរាប់រយកំណាត់កប់ក្នុងដី ត្រូវកម្លាំងប៉េអឹមខេត្តស្ទឹងត្រែងចុះបង្ក្រាប​

ស្ទឹងត្រែងៈ ឈើប្រណីតរាប់រយកំណាត់ ត្រូវបានអាវុធហត្ថខេត្តសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើមូលដ្ឋានចុះបង្ក្រាប កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះអ្នកភូមិមួយកន្លែង ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសា ខេត្តស្ទឹងត្រែង។ មន្រ្តីអាវុធហត្ថបានឲ្យដឹងថា មុនពេលចុះបង្ក្រាបឈើខាងលើនេះ គឺដោយសារតែមានគេរាយការណ៍ថា មានឈើប្រណីតរាប់រយកំណាត់ ត្រូវបានឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីផ្ទះមួយកន្លែងនៅចំណុចខាងលើ។ ក្រោយពីទទួលបានដំណឹងនេះ ភ្លាមអាវុធហត្ថខេត្តបានសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើ សុំគោលការ ព្រះរាជអាជ្ញា…

អាវុធហត្ថលើផ្ទៃប្រទេសចាប់រថយន្តវីហ្គោស្លាខលេខខេមរភូមិន្ទដឹក ឈើកកោះនិងឈើសុក្រំមួយគ្រឿងប្រគល់ឲ្យមេព្រៃ

ស្ទឹងត្រែង: អាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការចាប់រថយន្តវីហ្គោដឹកឈើកកោះ និងសុក្រំមួយគ្រឿង ដោយបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ម្សិលម៉ិញនេះ។ រថយន្តដឹកឈើខាងលើ ត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ និងចាប់បានកាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចជិតស្ពានអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំពោះរថយន្តដែលអាវុធហត្ថចាប់ បាននោះម៉ាកវីហ្គោ ពណ៌ត្រេអ៊ី…

សមត្ថកិច្ច ចុះបង្ក្រាបនិងឆែកឆេរផ្ទះជួលមួយកន្លែង ពាក់ពន្ធ័នឹងបទល្មើសសេដ្ឋកិច្ចដកហូតបានឈើជាច្រើន

ស្ទឹងត្រែងៈ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង សហការជាមួយនិងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមនិងម្ចាស់ផ្ទះជួល ចុះត្រួតពិនិត្យនិងឆែកឆេរផ្ទះមួយកន្លែង ដែលត្រូវបានគេរាយការណ៍មកថាស្តុបឈើខុសច្បាប់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបនិងឆែកឆេរផ្ទះជួលខាងលើ កម្លាំងជំនាញទទួលបានសេចក្តីរាយការណ៍មកថា ទីតាំងខាងលើនេះមានស្តុកនូវឈើខុសច្បាប់ ទើបក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមក…