អាងស្លាកលេខ ខ.ម ដឹកឈើប្រណីតត្រូវបានអាវុធហត្ថចាប់បកស្បែក ទើបដឹងការពិត

ស្ទឹងត្រែងៈ រថយន្តឡង់គ្រឺស័រមួយគ្រឿង ប្រើប្រាស់ស្លាកលេខ ខ.ម ដឹកឈើប្រណីត ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការចាប់បង្ក្រាបបានកាលពីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ អាវុធហត្ថបានឲ្យដឹងថា បន្ទាប់ពីឃាត់រថយន្តខាងលើនោះរួចមក កម្លាំងអាវុធហត្ថបានបន្តឃាត់ខ្លួនបុរសម្នាក់ ដែលជាតៃកុងរថយន្ត ដែលមានឈ្មោះ វង្ស…

ជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ ព្រមទាំងថ្នាំញៀនជិតកន្លះគីឡូក្រាម

ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១១ ខែធ្នូរ ឆ្នាំ២០១៦នេះ ការិយាល័យប្រឆាំងបទល្មើសគ្រឿនញៀនខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញមុខជនសង្ស័យចំនួនពីរនាក់ និងថ្នាំញៀនប្រមាណជាជិតកន្លះគីឡូក្រាម ដែលឃាត់ខ្លួនបាន បន្ទាប់ពីចុះបង្ក្រាបករណីគ្រឿងញៀន កាលពីរសៀលម្សិលមិញ។ ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ក្នុងករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦ និង១៥នាទីរសៀលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវបំបែកចំការតាហ៊ៅ ស្ថិតក្នុងភូមិរាជានុកូល…

ប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់នៅលើដងផ្លូវជាតិលេខ៩

ស្ទឹងត្រែងៈ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៩ បាននាំគ្នាផ្អើលឈរមើល ខណៈពេលដែលបានប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់យ៉ាងអណោចអធមក្បែរបង្គោលគីឡូលេខ៤៧៧ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៨និង៣០នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំពោះការស្លាប់របស់ស្ត្រីវ័យចំណាស់ខាងលើនេះ លោក សែម ស៊ីថា អធិការស្រុកថាឡាបរិវ៉ាត់ បានសន្និដ្ឋានស្ត្រីរងគ្រោះប្រហែលជាស្លាប់ដោយសារគ្រោះថ្នាក់ចររាចរណ៍ ហើយបន្ទាប់មកជនបង្ករក៏បានបើកគេចបាត់។…

សាច់សត្វព្រៃជាង១០០គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបក្នុងផ្សារខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ កម្លាំងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញរដ្ឋបាលព្រៃឈើខេត្តព្រមទាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការបង្ក្រាប និងរឹបអូសបានសាច់សត្វព្រៃជាច្រើនប្រភេទដែលមានទម្ងន់ជាង១០០គីឡូក្រាម ដែលក្រុមឈ្មួញដាក់តាំងលក់នៅលើទីផ្សារក្នុងទីរួមខេត្ត កាលពីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ ការចុះបង្ក្រាបករណីខាងលើនេះ កម្លាំងចម្រុះបានចុះទៅដល់កន្លែងដែលក្រុមឈ្មួញទាំងអស់ដាក់លក់ ប៉ុន្តែកម្លាំងជំនាញមិនបានឃាត់ខ្លួនមនុស្សទេ ព្រោះថាពេលដែលកម្លាំងជំនាញទៅដល់កន្លែងលក់ភ្លាម ហាក់បីដូចជាមានគេប្រាប់ឲ្យឈ្មួញបានដឹងមុនអ៊ីចឹង គឺពួកឈ្មួញបាននាំគ្នារត់គេចខ្លួនបាត់អស់រលីង បន្សល់ទុកតែសាច់សត្វដែលដាក់លក់តែប៉ុណ្ណោះ។ សត្វព្រៃដែលជំនាញបង្ក្រាបបានខាងលើនោះ មានច្រើនប្រភេទដូចជា អណ្តើកភ្នំរស់…

ឃាត់ខ្លួនមនុស្ស៥នាក់និងរថយន្តយីឌុបដឹកឈើគ្រឿង សង្ស័យថាបង្កប់ឈើប្រណីតខុសច្បាប់

ស្ទឹងត្រែងៈ រថយន្តយីឌុបធន់ធំមួយគ្រឿង ដឹកឈើគ្រឿងផ្ទះចាស់ៗត្រូវបាននគរបាលសេដ្ឋកិច្ច សហការជាមួយជំនាញរដ្ឋបាលព្រៃឈើអូរពងមាន់ ឃាត់ដោយសង្ស័យថាមានបង្កប់ឈើប្រណីតខុសច្បាប់ ព្រមទាំងឃាត់ខ្លួនមនុស្សដែលរួមដំណើរក្នុងរថយន្តចំនួន៥នាក់ផងដែរ។ ករណីនេះបានធ្វើឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចកន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះទល់មុខផ្ទះតាអាយ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់រថយន្តខាងលើនេះ គឺដោយមានគេរាយការណ៍មកថា រថយន្តខាងលើបានដឹកឈើប្រភេទគ្រឿងផ្ទះចាស់ៗព្រមទាំងលួចបង្កប់ឈើប្រណីត ចេញពីចំណុចភូមិព្រះរំកិល ស្រុកថាឡាបរិវ៉ាត់…

លួចម៉ូតូពីខេត្តរតនគិរី មកជាប់​អន្ទាក់សមត្ថកិច្ច​ខេត្តស្ទឹងត្រែង

រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកម៉ូតូ១គ្រឿងពីខេត្តរតនគិរី។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ហើយបច្ចុប្បន្ន ត្រូវបានប្រគល់ជូនសមត្ថកិច្ចខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការបន្ត។ សមត្ថកិច្ចខេត្តរតនគិរីបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី សហការជាមួយកម្លាំងជំនាញនគរបាលខេត្តស្ទឹងត្រែង តាមប្រមាញ់ជនសង្ស័យរហូតឃាត់ខ្លួនបានតែម្ដង។ សមត្ថកិច្ចខេត្តរតនគិរីបានបន្តថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែ…

ម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះ ម្នាក់ដាច់ម្រាមជើង និងម្នាក់សន្លប់ស្តូកស្តឹង

ស្ទឹងត្រែងៈ ម៉ូតូម៉ាកឌ្រីមសង់ចំនួន២គ្រឿង បានព្រលះគ្នាពេញទំហឹងទាំងកណ្តាលថ្ងៃត្រង់ បណ្តាលឲ្យជនរងគ្រោះម្នាក់ដាច់ម្រាមជើងនិងម្នាក់ទៀតសន្លប់ស្តូកស្តឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជិតរង្វង់មូលថ្មីក្រោយវិទ្យាល័យព្រះរាជបូជនីយកិច្ច ទល់មុខវិហារព្រះយេស៊ូគ្រឹស្ទ លើកំណាត់ផ្លូវជាតិលេខ២២ ស្ថិតក្នុងភូមិព្រែក ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូទាំង២គ្រឿងបើកក្នុងល្បឿនលឿនបញ្ច្រាស់ទិសគ្នា ខណៈពេលដែលមកដល់ចំណុចកើតហេតុម៉ូតូឌ្រីមសង់២០១៦ បានវ៉ារថយន្ត១គ្រឿងដែលធ្វើដំណើរស្របគ្នា…

ឆ្មាំទន្លេខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចាប់បញ្ជូនអ្នកឆក់ត្រី២នាក់ ទៅតុលាការ

ក្រចេះ: ក្រុមឆ្មាំទន្លេប៉ុស្តិ៍កោះនរុង្គ ឃុំបឹងចារ ស្រុកសំបូរ និងសហគមន៍នេសាទកំពង់ក្បឿង សហការជាមួយក្រុមឆ្មាំទន្លេប៉ុស្តិ៍ត្បូងខ្លា ខេត្តស្ទឹងត្រែង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លមេគង្គក្នុងតំបន់អភិរក្សផ្សោត ស្រុកសំបូរ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ដោយបានប្រទះឃើញអ្នកនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ទើបក្រុមសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួននៅនឹងកន្លែងតែម្ដង រួមទាំងវត្ថុតាងបទល្មើសជាច្រើន នៅចំណុចកោះតាដក់ ភូមិកំពង់ក្បឿង ឃុំបឹងចា…

ស៊ាំយ៉ុង បុករះម៉ូតូនិងរម៉កកង់បីពេញទំហឹង ប៉ើងម៉ូតូតាមរថយន្ត មនុស្ស២នាក់របួសស្រាល

ស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកអ្នកដំណើរ១គ្រឿងបើកបរដោយតៃកុងស្ទើរភ្លើង មកដល់ក្បែររោងការមិនបន្ថយល្បឿនជ្រុលចង្កូតបុករះម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូឌ្រីមសង់ប៉ើងតាមរថយន្តសំណាងល្អមិនមានអ្នករបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា២រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខនឹងសិប្បិកម្មកែច្នៃឈើប្រណីតអត់ច្បាប់របស់ជនជាតិវៀតណាម២នាក់ដែលមានឈ្មោះតៃ និងឈ្មោះ គឿង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តសាំយ៉ុង១គ្រឿងដឹកអ្នកដំណើរជនជាតិបរទេសជាច្រើននាក់ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ…

កម្លាំងរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តតូយ៉ូតាវីហ្គូមួយគ្រឿង ដកហូតឈើប្រណីតជាច្រើនដុំ

ស្ទឹងត្រែងៈ កម្លាំងរដ្ឋបាលព្រៃឈើសេសាន ឆ្មក់បង្ក្រាបរថយន្តតូយ៉ូតាមួយគ្រឿង ដកហូតឈើប្រណីតជាច្រើនដុំនៅក្នុងរថយន្ត ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបខាងលើធ្វើឡើងដោយមន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើសេសាន សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកសេសាន ឆ្មក់បង្ក្រាបម៉ាក តូយ៉ូតាវីហ្គូ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-0585…