A L T R O Z   N E W S

ខេត្តស្ទឹងត្រែង

បង្ហាញមុខជនសង្ស័យជាជនជាតិឡាវម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

(ស្ទឹងត្រែង): សមត្ដកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានធ្វើការបង្ហាញមុខជនសង្ស័យដែលជាជនជាតិឡាវម្នាក់នៅព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2016នេះ...

ដីព្រៃដីភ្នំរាប់ពាន់ហិចតាក្នុងស្រុកថាឡាបរិវ៉ាតត្រូវបានរលាយដោយសារ ជំនាញឃុបឃិតជាមួយឈ្មួញ

ខេត្តស្ទឹងត្រែង៖ដីព្រៃដីភ្នំរាប់ពាន់ហិចតានៅក្នុងស្រុកថាឡាបរិវ៉ាត់ត្រូវបានក្រុមឈ្មួញដាក់គ្រឿងចក្រពី៦គ្រឿងទៅ៧គ្រឿងធ្វើសកម្មភាពឈូសឆាយក្នុងគម្របដីព្រៃរបស់រដ្ឋរាប់ពាន់ហិចតា យ៉ាងអនាធិប្បតេយ ក្រោមស្នាដៃជំនាញឃុបឃិតជាមួយមេឈ្នួញ ដោយពុំមានចុះបង្ក្រាបរឺទប់ស្កាត់ឡើយ។...

ក្រសួង​ធនធានទឹក​បង្កើត​ស្ថានី​យ៏ជលសាស្ត្រ​ស្វ័យប្រវត្តិ ថ្មី​នៅ​ខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែង​៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​រៀបចំ​ស្ថាបនា​ស្ថានី​យ៏ជលសាស្ត្រ​ស្វ័យប្រវត្តិ ថ្មី​និង​បំពាក់​សម្ភារៈ​ដោយ​ឧបករណ៍​ស្វ័យប្រវត្ត​នៅ ខេត្តស្ទឹងត្រែង​ដើម្បី​ទទួលបាន​ទិន្ន័យ​ជាក់លាក់​នូវ​កំពស់​ទឹក បរិមាណ​ធា​ទឹក​ពី​ទន្លេមេគង្គ​លើ​ពិសេស​មកពី​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​នៅ​រដូវវស្សា​ពេល​មាន​ទឹកជំនន់​។...

ជំនួយ​ឥត​សំណង​មិត្ត​ចិន​ មក​កម្ពុជា​កើន​ឡើង​ដល់ ​$១៦៥​លាន​ក្នុង​ឆ្នាំ ​២០១៥​

ភ្នំពេញ៖ វិស័យហេដ្ឋានរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ភាគច្រើនគឺបានមកដោយសារតែជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែល​ជំនួយ​ទាំង​នោះបានកើនលើងពីមួយឆ្នាំទៅមួយ...

ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ នៅ​ស្រុក​សៀម​ប៉ាង នៅតែ​បន្ត តែ​ការទប់ស្កាត់​គ្មាន​

​ព្រៃឈើ​នៅ​ស្រុក​សៀម​ប៉ាង ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​នៅ​តំបន់​កន្ទុយ​នាគ កំពុង​ត្រូវបាន​ពួក​ឈ្មួញ...

ផ្សោត​ទន្លេ​មេគង្គ​ ជា​កត្តា​សំខាន់​ទី​២​ ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សុខ...

ក្រុមអាជីវក​រថា​៖​ឧកញ៉ា​សា លាង យក​ផ្លូវ​សាធារណៈ របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​ផ្សារ​ស្ទឹងត្រែង រំលោភ​កិច្ចសន្យា

​ខេត្ត​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើ​ក៏ដូចជា​ភ្ញៀវទេសចរ​ដែល​មក​លែង​កំសាន្ត​នៅ​ខេត្តស្ទឹងត្រែង​បានរិៈគ​ន់អាជ្ញាធរ​ថា​បណ្តោយ​ឲ្យ​ឧ​កញ្ញ៉ា​សា​លាងយក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដាក់​ធ្វើជា​កន្លែង​ផ្ញើរ​កង់​ម៉ូតូ​យក​ភាស៊ី​ទៅវិញ ដែល​ជា​ហេតុ​បណ្តាលឲ្យ​មាន​ការកក​ស្ទះ​ជា​រៀងរាល់ថ្ងៃ នៅ​ជុំវិញ​បរិវេណ​ផ្សារ​ស្ទឹងត្រែង​។ ​យោង​តាម​កិច្ចសន្យា​ស្នើរ​សុំ​របស់​ឧ​កញ្ញ៉ា​សា លាង...

លោក ញាន ផុន​មេឃុំ​សំអាង​បា​លំ​លោភ​យក​ដី​ប្រជាពលរដ្ឋ​

​ស្ទឹងត្រែង​៖ លោក កែវ វ៉ា​រស់នៅ​ភូមិ​ឆ្វាំង...

ឈើ​គ្រញូង​គេច​ពន្ធ​នៅ​តែ​មាន​ដឹកជញ្ជូន​ចេញពី​ខេត្ត​ព្រះវិហារ​​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​និង​ខេត្ត​ស្ទឹងត្រែង​យ៉ាង​រលូន​

​ខេត្ត​ព្រះវិហារ​៖​តាម​សេចក្ដីរាយការណ៍​បានអោយដឹង​ថា​សព្វថ្ងៃនេះ​ខេត្ត​ព្រះវិហារ​នៅតែ​មាន​កំលាំង​ពលករ​ខ្មែរ​ចូល​ទឹកដី​ថៃ​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​តាម​ច្រកព្រំដែន​បុស្បូវ​ជាំ​តែ​ច្រក​អានសេះ​អូរ​ចាក់ច្រែង​និង​ច្រក​មុំ​៣​ហើយ​ជញ្ជូន​ចូល​ទឹកដី​កម្ពុជា​វិញ​ដើម្បី​ទុក​លក់​អោយ​ថៅកែ​គ្រញូង​ទុច្ចរិត​ដែល​រង់ចាំ​ទិញ​នៅ​តាម​ច្រកព្រំដែន​ទាំងនោះ​។​ ​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​បានអោយដឹងថា​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​នៅតែ​មាន​ជា​ហូរហែរ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​តាម​ផ្លូវជាតិ​លេខ​៦២​និង​ទៅ​ខេត្តស្ទឹងត្រែង​តាម​ផ្លូវជាតិ​លេខ​៩​ដោយ​ឈ្មួញ​ធំៗ​សុទ្ធ​តែ​សមត្ថកិច្ច​ប៉េអឹម​ក្រុង​និង​ខេត្ត​ព្រះវិហារ​តែម្ដង​ដោយ​មាន​ថៅកែ​គ្រញូង​ឈ្មោះ ហ៊ីម ជា​សមត្ថកិច្ច​ប៉េអឹម​មកពី​ខេត្ត​កំពង់ធំ​រីឯ​ជំនាញ​មេព្រៃ​មិន​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ទ្បើយ​។​ ​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ដ​បានអោយដឹង​ថា​សព្វថ្ងៃ​នៅតែ​មាន​ជនខិលខូច​ដឹកជញ្ជូន​គ្រញូង​ចេញ​ពី​ច្រក​ព្រំដែន​ខាងលើ​តាម​រថយន្ដ​ស៊េរី​ទំនើប​ដែល​ភាគច្រើន​សុទ្ធតែ​ជា​រថយន្ដ​ដាក់​ទ្បូ​ហ្កូ​ជាប់​កញ្ចក់​រថយន្ដ​ជា​ទាហាន​និង​ប៉េអឹម​ហើយ​យក​ឯកសណ្ឋាន​សំញែង​ដាក់​កៅអី​រថយន្ដ​ចាប់ពី​ថ្នាក់​ឧត្តមសេនីយត្រី​ទ្បើង​ទៅ​ដែល​បង្ក​អោយមាន​ការលំបាក​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​។​រថយន្ដ​ស៊េរី​ទំនើប​ទាំងនោះ​មាន​ច្រើន​គ្រឿង​និង​ខ្លះ​មាន​ស៊េរី​ពណ៌​ដូច​គ្នា​ទៀត​។​ ​លោក​ប៉ូច​សុខ​ជា​មន្ដ្រី​យោធា​ការិយាល័យ​ទី​២​អគ្គបញ្ជាការដ្ឋាន​ជើងគោក​កំពុង​ឈរជើង​នៅ​ជិត​ច្រកទ្វារ​អានសេះ​ធ្លាប់​បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​នៅតែ​មាន​នាំ​ចូល​មក​កាន់​ទឹកដី​កម្ពុជា​តាម​ច្រករបៀង​ក្បែរ​ច្រក​អានសេះ​ប៉ុន្ដែ​មាន​កំរិត​តិចតួច​ប៉ុណ្ណោះ​មិន​សំបូរ​ដូច​ឆ្នាំមុនៗ​នោះទេ​។​គាត់​ឈប់​មាន​ការពាក់ព័ន្ធ​ក្នុង​ការប្រមូល​ឈើ​គ្រញូង​យូរ​មក​ហើយ​នៅ​តំបន់​នោះ​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​សិ្នទ្ធស្នាល​ជាមួយ​អ្នកសារព័ត៌មា​ន​បាន​អោយដឹង​ថា​ឈើ​គ្រញូង​សព្វថ្ងៃ​ដឹកជញ្ជូន​ចេញ​តាម​២​ច្រក​គឺ​ទី​១​ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​និង​ទី​២​ឆ្ពោះទៅ​កាន់​ខេត្ត​ស្ទឹងត្រែង​ដែល​គេ​ស្គាល់​ថា​ឈ្មួញ​ឈើ​ប្រមាណ​៥​នាក់​សុទ្ធតែ​ជា​សមត្ថកិច្ច​ប៉េអឹម​ក្រុង​និង​ខេត្ត​ព្រះវិហារ​និង​មាន​អាវុធ​វែង​ខ្លី​ប្រើប្រាស់​ការពារ​មុខរបរ​ទំនិញ​ឈើ​គ្រញូង​គេច​ពន្ធ​ថែមទៀត​ផង​។​ក្នុង​នោះ​ក៍មាន​ឈ្មួញ​គ្រញូង​ដុះ​ស្លែ​ម្នាក់​ជា​ប៉េអឹម​ផ្ទៃ​ប្រទេស​ប្រចាំការ​នៅ​តំបន់​ស្រអែម​សម្ងំ​រកស៊ី​ទិញ​លក់​ឈើ​គ្រញូង​យ៉ាង​សុខសាន្ត​។​ ​ប្រភព​ដដែល​បាន​អះអាង​អោយដឹងទៀតថា​ឈើ​គ្រញូង​ទាំងនោះ​ថៅកែ​គ្រញូង​ទុច្ចរិត​ប្រមូល​ទិញ​ពី​ច្រក​ព្រំដែន​អូរ​ចាក់ច្រែង​,​បុស្បូវ​ជាំ​តែ​,​ច្រក​អានសេះ​និង​ច្រក​មុំ​៣​រួច​ហើយ​ដឹកជញ្ជូន​យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហាន​ដ៍​មានអំណាច​ឬ​ហៅ​ថា​រូង​ខ្លា​ដោយ​មាន​ភាគហ៊ុន​រកស៊ី​រួមគ្នា​ជាមួយ​មន្ដ្រី​ទាហាន​ជាន់ខ្ពស់​ថែមទៀត​ផង​ដែល​បច្ចុប្បន្ន​ពួកគេ​មួយ​ក្តាប់​តូច​នេះ​បាន​ទ្បើង​កូដ​ខ្លាំង​ក្លាយជា​សេដ្ឋី​អស់​ទៅហើយ​៕ ​

ធ្លាប់​ជាប់គុក​ពី​បទ​ចែកចាយ​គ្រឿងញៀន​ចេញ​មក​វិញរកស៊ី​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់គុក​វិញ​

​ខេត្តស្ទឹងត្រែងៈ​ជ​ង្ស័​យ​២​នាក់​ធ្លាប់​ជាប់គុក​ម្តង​រួចមក​ហើយ​ចេញពី​គុក​វិញ​រកស៊ី​ទៀត​ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរ​បាន​ក្រុង សហការណ៍​ជាមួយ​កំលាំ​ង​ស្នងការដ្ឋាន​គ​របាល​ខេត្ត ធ្វើការ​ចុះ​ឃាត់ខ្លួន រួមជាមួយ​វត្ថុតាង...