រដ្ឋបាលខណ្ឌសែនសុខចុះបិទទីតាំង ភោជនីយដ្ឋាន ហ្គោល ជាបណ្តោះអាសន្ន ក្រោយលួចលាក់បើកខារ៉ាអូខេ និងឃាត់ខ្លួនប្រុសស្រី ២៦នាក់
ភ្នំពេញៈ កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌ សែនសុខ បានចុះធ្វើការបិទហាងខារ៉ាអូខេមួយកន្លែង យីហោ ហ្គោល នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៦នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង ក្រោយពីបានបើក ទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើន និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ១៩។…