និយ័តករទូរគមនាគមន៍កម្ពុជា ប្រាប់ទៅប្រតិបត្តិករផ្គត់ផ្គង់សេវាទូរស័ព្ទ ខេម ជីអេសអឹម ស៊ែលកាត (Cellcard) និងវៀតធេល ឬមិត្តហ្វូន ឱ្យបញ្ឈប់រាល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈការហៅចូល

និយ័តករទូរគមនាគមន៍កម្ពុជា ប្រាប់ទៅប្រតិបត្តិករផ្គត់ផ្គង់សេវាទូរស័ព្ទ ខេម ជីអេសអឹម ស៊ែលកាត (Cellcard) និងវៀតធេល ឬមិត្តហ្វូន ឱ្យបញ្ឈប់រាល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈការហៅចូលលេខទូរស័ព្ទចល័តរបស់អតិថិជន និងប្រើប្រាស់លេខកូដសេវាទូរស័ព្ទដែលគ្មានការអនុញ្ញាត។  

ជនសង្ស័យម្នាក់ ជិះរថយន្តស្លាកលេខខេមរភូមិន្ទ លួចគោពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០ នាទីរសៀល សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ហែល ហ៊ុយ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្ដឹងរាយការណ៍ថា ឈ្មោះ…

ស្រាវជ្រាវឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពឆក់កាបូបពលរដ្ឋ

បាត់ដំបងៈ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១ម៉ោង១១និង២០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូប) មួយកើតឡើងនៅចំណុចក្រុមទី១៩ ភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះបង្ក ដោយជនសង័្សយមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ហែម សុខអៀង ភេទស្រី អាយុ ២២…

ពេលខ្លាំងប្រើកាំបិតកាប់ ដល់សមត្ថកិច្ចចាប់បានចប់

បាត់ដំបងៈ ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកលឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ…

ស្ងាត់ៗ តារាចម្រៀង ខេម ហោះទៅបារាំង!

  (ភ្នំពេញ)៖ មហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra គឺលោក ខេម ហាក់កំពុងតែមានមន្ទិល និងចង់ដឹងយ៉ាងខ្លាំង ពីមូលហេតុនៃការធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបារាំង ពីសំណាក់តារាចម្រៀងខេម។ កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ន តារាចម្រៀងសម្លេងស្អក ដែលជាតារាចម្រៀងរស់ក្រោមទ្រនំផលិតកម្ម ហ្កាឡាក់ស៊ី ណាវ៉ាត្រា…

បុកគ្នា៣តង់! កុងតៃន័រសង្ស័យហ្វ្រាំងមិនស៊ី ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ រុញទៅផ្ទប់ហ្វត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរណ៍មួយដែល រថយន្តកុងតៃន័រមួយគ្រឿង សង្ស័យហ្វ្រាំងមិនស៊ី ទើបជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ កំពុងឈប់ចតស្ងៀម រុញទៅផ្ទប់រថយន្តហ្វ័ត ខាងមុខដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តហាយឡែនឌ័រ ខ្ទេចរួញ ទាំងមុខទាំងក្រោយ រថយន្តហ្វត ខូចខាតស្តុបចំហៀងខាងក្រោយ តែមិនបង្កឲ្យអ្នកណារងរបួស ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ៧និង៥៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវវ៉េងស្រេង…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំណត់យកអតីតសាលាខេត្តកោះកុងចាស់ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរខ្លាំង​

ដោយពិនិត្យឃើញថា ខេត្តកោះកុងត្រូវការចាំបាច់នូវអគារសង្គ្រោះបន្ទាន់ សម្រាប់ត្រៀមព្យាបាលអ្នកកើតកូវីដ-១៩ ដែលមានអាការ:ធ្ងន់ធ្ងរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក​ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក ​ បានត្រួតពិនិត្យ និងសម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ​ដែរអគារនេះស្ថិតនៅក្នុងភូមិ ០១សង្កាត់ស្មាច់មានជ័យ…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់ឱ្យហើយ

នៅព្រឹកថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារនៅលើFacebook អំពីសកម្មភាពចុះត្រួតពិនិត្យ ពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ម្សិលមិញ។…

ព្រះនាងតូចជេនណា ល្បីដល់ស្រុកថៃ រហូត Youtuber មួយរូប ចេញមុខកោតសរសើរព្រះនាងមិនដាច់ពីមាត់ (មានវីដេអូ)

  (បរទេស)៖ ទស្សនិកជនខ្មែរ ពិតជាបានជ្រាបអំពីព្រះសមត្ថភាពរបស់ព្រះនាងតូចនរោត្តម ជេនណា ហើយ ដោយព្រះនាងមិនត្រឹមតែមានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាជាតិ បានពិរោះតែមួយមុខទេ តែថែមទាំងអាចបកស្រាយបទចំរៀងជាច្រើនភាសាដូចជា ថៃ អង់គ្លេស បារាំង និងចិនបានយ៉ាងពីរោះ ប្រកបដោយព្រះសូរសៀងស្រទន់ និងគួរឲ្យចង់ស្តាប់ថែមទៀតផង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលព្រះនាង ជេនណា ទ្រង់បកស្រាយឡើងវិញ…

ម៉ូតូសណ្តោងរ៉ឺម៉កបើកបុកស្តុបរថយន្ត Ford ស្លាកលេខ ខេមរភូមិន្ទ02 2-8885 ខូចខាតម្ខាង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបុកស្តុបរថយន្ត ហ្វត បណ្តាលឲ្យរងការខូចខាតតិចតួច ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្តុបបំបែករោងចក្រ QMI ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តស៊េរីទំនើប ម៉ាក Ford…