កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរថយន្តពាក់ផ្លាកលេខ ខ.ម ក្លែងក្លាយ… អាវុធជាតិផ្ទុះ និងបកកញ្ចក់ខ្មៅ នៅផ្លូវជាតិលេខ៤

ភ្នំពេញៈ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០៖ -កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ការងារ ត្រួតពិនិត្យរថយន្តបំពាក់ផ្លាកលេខ ខ.ម ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ អាវុធជាតិផ្ទុះ…

សង្ស័យស្រវឹងហើយ! ទើបម្នាក់ស្លាប់និងរបួសច្រើននាក់បន្ទាប់ពីក្រឡាប់រថយន្តនៅស្រុកស្នួល

ក្រចេះៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ និងមានអ្នករួមដំណើរ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្រុមជនរង គ្រោះ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា នៅចំនុចភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ។ រថយន្តបង្កហេតុដោយខ្លួនឯងម៉ាក TUNDRA ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 04.2-1922 ក្នុងទិសដៅ (ស្នួល-ក្រចេះ)…

រថយន្ត Vigo ផ្លាកលេខខេមរភូមិន្ទ បើកបុកតូបអ្នកលក់ដូរ បណ្តាលឲ្យខូចខាតនិងរងរបួសមនុស្ស៥នាក់

ប៉ៃលិ់នៈ កាលពីវេលាម៉ោង១១ និង៤០ នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ករណីរថយន្តបើកបុក តូបអ្នកលក់ដូរឥវ៉ាន់ បណ្តាលឲ្យមនុស្ស៥នាក់ រងរបួស ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។ ជនរងគ្រោះ១-ឈ្មោះ ភេង ស្រីណា ភេទ…

រថយន្តម៉ាកម៉ាស្តា បើកបុកបុរសម្នាក់ របួសធ្ងន់

កំពង់ធំៈ នាវេលាម៉ោង ០៦ និង ១៥នាទីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើខ្នងប្រឡាយគល់ស្ពានត្រពាំងត្រុំ ភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូត បណ្តាលឲ្យរបួសធ្ងន់មនុស្សប្រុសម្នាក់ ខូចម៉ូតូ ០១គ្រឿង និងរថយន្ត…

យុវជនពីរក្រុមទំនាស់ពាក្យសម្ដីគ្នាជិះម៉ូតូដេញវាយគ្នាតាមផ្លូវត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុងៈ ហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកេីតឡេីងកាលពីយប់ថ្ងៃទី២៥- ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥នាទីដោយមានយុវជន២ក្រុមទំនាស់ពាក្យសម្ដីគ្នាបានវាយតប់គ្នាតាំងពីចំណុចស្ពានកោះកុងរួចជិះម៉ូតូតាមវាយគ្នារហូតមកដល់ចំណុចមុខហាង២៥០០៛ស្ថិតក្នុងភូមិ២សង្កាត់ដងទង់ក្រុងខេមរភូមិន្ទក៏ត្រូវបានកម្លាំងនគរបាលយើងធ្វើការឃាត់ខ្លួន។ ក្រុមទី១មានគ្នាចំនួន២នាក់៖ ១-ឈ្មោះសិវិបុលភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិ១ស្មាច់មានជ័យ(រងរបួសស្រាល) ២-ឈ្មោះថៅវុធភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិ១ស្មាច់មានជ័យ(រត់គេចខ្លួន)។ ក្រុមទី២មានគ្នាចំនួន៤នាក់៖ ១-ឈ្មោះសោបូរ៉ាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប(រងរបួសស្រាល) ២-ឈ្មោះសេងលីភេទប្រុសអាយុ៣២ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប ៣-ឈ្មោះសុខលីលីសៀកភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅបឹងកាយ៉ាកឃុំពាមក្រសោប ៤-ឈ្មោះយ៉ាងរដ្ឋាភេទប្រុសអាយុ៣១ឆ្នាំទីលំនៅភូមិ១ស្មាច់មានជ័យ(រងរបួសស្រាល)។ បច្ចុប្បន្នជនសង្ស័យទាំងពីរក្រុមត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទកំពុងធ្វើការសាកសួរនិងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕  

ចុម! លួចម៉ូតូប៉ូលិសទៀត

កោះកុងៈ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង១០និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានទទួលបណ្តឹងពីឈ្មោះហុង ពៅ​ភេទប្រុស​ មុខរបរនគរបាលបានបាត់ម៉ូតូ១គ្រឿងZomerXពណ៌ខ្មៅពាក់ស្លាកលេខ1J8036 ដែលចតនៅមុខផ្ទះស្ថិតនៅភូមិចាំយាមឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា។ លុះដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នាវេលាម៉ោង១០និង៤៥នាទីព្រឹកកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវឈានដល់ឃាត់ខ្លួនខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ុក សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីរួចមកសុំស្នាក់នៅផ្ទះរបស់ឈ្មោះសុខ ដាវី ភេទប្រុសអាយុ៣០ឆ្នាំស្ថិតនៅភូមិ១សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ។ បច្ចុប្បន្នកម្លាំងកំពុងធ្វើការសាកសួរបន្តនិងបំពេញសំណុំរឿងចាត់ការតាមនិតិច្បាប់ចំណែកឯវត្ថុតាងប្រគល់ជូនម្ចាស់ដើមវិញ៕  

ឃាត់ខ្លួនអ្នកកាសែត កម្មករសំណង់ អ្នករត់ម៉ូតូឌុប២៧នាក់ ករណីលេងល្បែងស៊ីសង ជល់មាន់និងចាក់អាប៉ោង

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង) មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ២៧នាក់ ស្ថិតនៅត្រង់ចំណុចដីឡូតិ៍គ្មានលេខផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលបីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ មន្ត្រីនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា…

Update៖ តៃកុងម្នាក់ បាត់បង់ជីវិត ខណៈបើករថយន្តដឹកដីធុនធំ១គ្រឿង បានរេចង្កូតធ្លាក់ផ្លូវ ទៅបុកដើមកាស្យា

ព្រះសីហនុៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី មានករណីបុរសម្នាក់ បើករថយន្តដឹកដី១គ្រឿង បុកដើមកាស្យា បណ្ដាលឲ្យស្លាប់តៃកុងឡានម្នាក់ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីនេះបង្កឡើងដោយរថយន្តម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ៣-១៦៥៨ មានទិសដៅពីខេត្តព្រះសីហនុ…

រថយន្តកងវិស្វកម្ម ខេមរភូមិន្ទ បើកធ្លាក់ផ្លូវ ទៅបុកដើមឈើ បណ្តាលឲ្យស្លាប់តៃកុងម្នាក់

ព្រះសីហនុៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ករណីរថយន្តធុនធំ១គ្រឿង បើកធ្លាក់ផ្លូវ ទៅបុកកាស្យាមួយដើម បណ្តាលឲ្យតៃកុងស្លាប់ លើដងផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តធុនធំ១គ្រឿង ម៉ាក ISUZU ពាក់ផ្លាកលេខខេមរភូមិន្ទ៣-១៦៥៨កងវិស្វកម្ម…

រថយន្តបែនធុនធំ ផ្លាកលេខ ខេមរភូមិន្ទ 023-5687 បុកម៉ូតូកង់បីឥណ្ឌាអូសប្រមាណ១០ម៉ែត្រ បណ្តាលឲ្យស្លាប់បុរសម្នាក់

ភ្នំពេញៈ រថយន្តបែនដឹកដីធុនធំ១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ដែលកំពុងបើកបត់ឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបអ៊ីអន២ តាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ…