យុវជនម្នាក់បើករថយន្តវ៉ាជែង រេចង្កូតជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣៥នាទី បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេច១៤៩-១៥០ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តពីរគ្រឿងបើកបរស្របគ្នាក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ…