ជៀសបានគួរតែជៀសទៅ! ក្រុមអាហារ ដែលជាសត្រូវដ៏ធំបំផុតរបស់ថ្លើម

គ្រប់គ្នាប្រហែលជាដឹងហើយថា ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុត ព្រោះវាមានតួនាទីចាំបាច់ក្នុងការសំយោគសារធាតុសំខាន់ៗជាច្រើន និងលុបបំបាត់សារធាតុពុល ដែលបង្កផលប៉ះពាល់ដល់រាងកាយ។ ក៏ប៉ុន្តែ ថ្លើម ក៏ជាសរីរាង្គដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងផងដែរ ប្រសិនបើអ្នកទទួលទានអាហារមិនល្អ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែជៀសវាង ព្រោះវាអាចបង្កឲ្យខូចខាតថ្លើម ឬកើតជំងឺមហារីកថ្លើម៖ ជាតិអាល់កុល ជាតិអាល់កុលមានផ្ទុកកាឡូរីច្រើនជាងសាច់ ហើយប្រសិនបើអ្នកទទួលទានទៀងទាត់ វានឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតចំពៅសរីរាង្គថ្លើម។ អាហារដុះផ្សិត អាហារដែលដុះផ្សិតមានផ្ទុកសារធាតុ…

សូមជួយShare! សមត្ថកិច្ចរកឃើញសារធាតុគីមីបូរ៉ាក់នៅក្នុង ប្រហុក ស្ករត្នោត និងត្រីងៀតសំយ៉ុង..

ត្បូងឃ្មុំៈ យោងតាមផេកនាយកដ្ឋាន ផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យគុណភាព និងសុត្ថិភាពទំនិញ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញាកាលបរិច្ឆេទប្រើប្រាស់ព្រមទាំងធ្វើតេស្តឃីតលើបន្លែត្រីសាច់ ផលិតផលម្ហូបអាហារមួយចំនួនទៀត នៅផ្សារចុងជាច និងផ្សារតំបែរ…

ស.ស.យ.ក. រាជធានីភ្នំពេញ បើកព្រឹត្តិការណ៍ជួយជំរុញសិស្សជាប់បាក់ឌុប

កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សាយ៉ាងអធឹកអធម នៅទីស្នាក់ការរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសិស្សានុស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់។ ការរៀបចំពិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាថ្ងៃនោះ ក្រុមការងារ…

អុញនោះ! សមត្ថកិច្ចរកឃើញទីតាំងផលិត នំប៉ាវ១៦៨ គ្មានអនាម័យ និងគ្មានច្បាប់អនុញ្ញាត!

ភ្នំពេញៈ នៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨​ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចូលរួមជាមួយ គណៈកម្មាធិការ (គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មនំប៉ាវ១៦៨ ស្ថិតនៅទីតាំង ផ្ទះ ៦៦៧ ផ្លូវ ខាងសារិន ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។…

សមត្ថកិច្ចចុះពិនិត្យចំណីអាហារនៅក្នុងផ្សារដើមគរ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារដើមគរ ខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញ និងតាមតូបលក់ទំនិញ មួយចំនួនដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។ ក្នុងនោះសមត្ថកិច្ចយកទិញគំរូចំនួន៤៤គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័តដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ត្រីងៀត…

រំលងផ្លែឈើមួយប្រភេទនេះម៉េចនឹងបាន បើមានប្រយោជន៍ច្រើនដល់ម្លឹង

គីវី ត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើជាច្រើន ដែលមានផ្ទុកសារធាតុសំខាន់ៗពីធម្មជាតិ ដែលអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មិននឹកស្មានដែលបានមកពីការទទួលទានផ្លែគីវី៖ ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែគីវី ពោរពេញទៅដោយអង់ទីអុកស៊ីដង់ វីតាមីន C សមាសធាតុ phenolic និង carotenoids។ សារធាតុទាំងនេះអាចជួយការពារ DNA កោសិកានៅក្នុងរាងកាយមិនឲ្យមានការខូចខាត និងលើកកម្ពស់ដល់សុខភាព។ សម្បូរវីតាមីន…

៤សញ្ញារាងកាយរបស់អ្នកផ្ទុកជាតិពុលលើសកម្រិត ត្រូវការបន្សាបជាបន្ទាន់

នៅពេលដែលអ្នកទទួលទានចំណីអាហារសម្បូរជាតិគីមីច្រើន ហើយរស់នៅតំបន់ដែលមានបរិស្ថានកខ្វក់ទៀតនោះ រាងកាយច្បាស់ជាមានផ្ទុកជាតិពុលកាន់តែច្រើន។ ជាពិសេស នៅពេលអ្នកមិនបានសម្អាតជាតិពុលចេញពីរាងកាយទេ វានឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។ ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបន្សាបជាតិពុល ដូចខាងក្រោម៖ ១.ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ គឺសញ្ញាដំបូងដែលបង្ហាញពីជាតិពុលកើនឡើងនៅក្នុងរាងកាយលើសលប់។ មូលហេតុដែលបណ្តោលឲ្យរាងកាយមានជាតិពុលច្រើនពេក គឺការបរិភោគអាហារ ឬភេសជ្ជៈសម្បូរជាតិគីមី ហើយសូម្បីតែការរស់នៅក្នុងបរិភាគពោរពេញទៅដោយផ្សែងពុលក៏ដូចគ្នាដែរ។ ២.ប្រតិកម្មខ្លាំងចំពោះក្លិន…

ពិតអត់ត្រប់សណ្តោយ អាចបង្ការជំងឺមហារីក?

បើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ត្រប់សណ្តោយ មានផ្ទុកជាតិទឹក ៩០ភាគរយ ជាតិស្ករ ៥,៥ភាគរយ ប្រូតេអ៊ីន ១,៣ភាគរយ ប្រូទីត ១,៣ភាគរយ លីពីត ០,២ភាគរយ… ព្រមទាំងសារធាតុរ៉ែដទៃទៀតរួមមានប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក និងវីតាមីន B1, B12…។…

អាមេរិក លើកទ្បើងពីភ័ស្តុតាងថា នឹងមានការប្រើអាវុធគីមី វាយប្រហារនៅស៊ីរី

អាមេរិកៈ ប្រេសិតអាមេរិកថ្មីប្រចាំនៅប្រទេសស៊ីរី បាននិយាយថា មានភ័ស្តុតាងជាច្រើន ដែលអាចអះអាងថា កងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងរៀបចំប្រើប្រាស់អាវុធគីមី ដើម្បីវាយលុកនៅខេត្ត Idlib។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។ ដោយលោក Jim Jeffrey បាននិយាយថា ការវាយលុកប្រឆាំងរបស់រដ្ឋាភិបាល នៅតំបន់ដែលកាន់កាប់…

សមត្ថកិច្ចរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិត នៅក្នុង​មើមឆៃថាវ នៅផ្សារទួលទំពូង!

ភ្នំពេញៈ នៅព្រឹក​​ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារទួលទំពូង ខណ្ឌាចំការមន ចុះត្រួតពិនិត្យទំនិញផ្សារ ទួលទំពូង និងតាមតូបលក់ទំនិញ មួយចំនួនដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។ យើងបានទិញគំរូចំនួន៣៤​គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក…