សមត្ថកិច្ចធ្វើតេស្ត​រកសារធាតុគីមីនៅលើ ​អំបិលអ៊ីយ៉ូដ សរសៃមីលឿង គុយទាវសរសៃធំ ប្រហិតសាច់គោ មឹក សាច់ក្រក នៅផ្សារធំថ្មី!

ភ្នំពេញៈ នៅថ្ងៃ ពុធ ១០រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារធំថ្មីនិងហាងលក់ទំនិញមួយចំនួនខណ្ឌ ដូនពេញ ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់…

ការស្រាវជ្រាវថ្មី! ចម្អិនអាហាររបៀបនេះជាប្រចាំ អាចប្រឈមនឹងជំងឺបេះដូង

ការសិក្សាបានបង្ហាញថា អ្នកដែលប្រើប្រាស់អុក ឬធ្យូងអាំងសាច់ដោយផ្ទាល់ អាចបង្កើនហានិភ័យនៃការស្លាប់ដោយសារតែជំងឺគាំងបេះដូង ឬជំងឺដាចសរសៃឈាមខួរក្បាល ១២ភាគរយ។ ការស្រាវជ្រាវបានបន្ថែមថា ផ្សែងភ្លើងដែលជាប់នឹងសាច់អាំងសាច់ មានផ្ទុកសារធាតុគីមីពុល ដែលត្រូវបានផ្សារភ្ជាប់នឹងជំងឺមហារីកស្បែក មហារីកសួត និងមហារីកផ្លោកនោមផងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បានធ្វើការសិក្សាទៅលើប្រជាជននៅប្រទេសចិន ដែលមានជាងពាក់កណ្តោលបានប្រើប្រាស់អុស ឬធ្យូង ដើម្បីអាំងសាច់ក្នុងដំណាក់កាលខ្វះនៃជីវិតរបស់ពួកគេ។ ទម្លាប់បែបនេះយូរៗម្តង ក៏ហាក់ដូចជាប្រឈមនឹងក្តីស្លាប់ដោយសារជំងឺបេះដូងដែរ។…

យោធាអាមេរិក ដាក់បញ្ជីគោលដៅជាច្រើន ដើម្បីវាយប្រហារនៅស៊ីរី

ស៊ីរីៈ យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ក្នុងចំណោមគោលដៅសំខាន់ៗជាច្រើន ក្នុងប្រទេសស៊ីរី អាចនឹងត្រូវបានវាយប្រហារ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឲ្យវាយលុកតាមអាកាសថ្មីនោះ ក្រោមបទចោទប្រកាន់របបមួយនេះថា មានជាប់ពាក់ព័ន្ធជាមួយការផលិតអាវុធគីមី។ ទោះជាយ៉ាងណាមិញ ការសម្រេចចិត្តលើការវាយប្រហារជាក់លាក់ណាមួយ នៅមិនទាន់ត្រូវបានធ្វើនោះទេ ដោយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ទូរទស្សន៍ CNN…

សមត្ថកិច្ចបន្តចុះត្រួតពិនិត្យ ស្រាវជ្រាវរកផលិតផលម្សៅទឹកដោះគោសម្រាប់ទារក​ ម៉ាកDumex Mamil Gold Infant Milk Formula-Step1 លើទីផ្សារ!

កោះកុងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តកោះកុង​ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ​ គុណភាព​ សុវត្ថិភាព​ ផលិតផលទំនិញ​ ម្ហូបអាហារ​ បន្លែ​ ផ្លែឈើ​ តាមគោលដៅដូចខាងក្រោម៖ ១-ទំនិញនាំចូលមកពីប្រទេសថៃ​ នៅច្រកអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​។…

អាហារ៧ប្រភេទ ឈប់ទទួលទានមុនពេលចូលគេង

ដើម្បីជៀសវាង ការគេងមិនលក់ អ្នកមិនគួរញ៉ាំអាហារនៅពេលយប់ៗពេកនោះទេ ព្រោះប្រព័ន្ធរំលាយអាហារនៅធ្វើការរហូត ដែលជាហេតុរំខានដល់ដំណេក។ មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ (CDC) បានបង្ហាញថា ការគេងមិនលក់បានក្លាយទៅជារឿងធម្មតាក្នុងចំណោមប្រជាជនអាមេរិក ៤១លានក់។ ដូច្នេះ ក្រៅពីជៀសវាងញ៉ាំអាហារយប់ៗពេក នៅមានអាហារមួយចំនួនអ្នកមិនគួរទទួលទាននៅពេលល្ងាចនោះឡើយ ដើម្បីរក្សាសុខភាព និងជៀសផុតពីការគេងមិនគ្រប់គ្រាន់។ ការ៉េម កម្រិតនៃជាតិស្ករ ខ្លាញ់ និងកាបូអ៊ីដ្រាត…

អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ ក្រោយពេលលះបង់គ្រឿងស្រវឹង

គ្រឿងស្រវឹង គឺជាភេសជ្ជៈមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតពីសំណាក់បងប្អូនខ្មែរយើង ក្នុងការជួបជុំគ្នា ឬមានកម្មវិធីផ្សេងៗ។ ការទទួលទានគ្រឿងស្រវឹងញឹកញាប់អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជា ជំងឺធាត់ ជំងឺបេះដូង កូលេស្តេរ៉ុលឡើងខ្ពស់ និងកើតជំងឺធ្លាក់ទឹកចិត្ត។ ក៏ប៉ុន្តែប្រសិនបើអ្នកឈប់ទទួលទានគ្រឿងស្រវឹងវិញនោះ តើមានរឿងអ្វីកើតឡើងចំពោះរាងកាយ? ខាងក្រោមនេះជារឿងនឹកស្មានមិនដល់នៅពេលអ្នកលះបង់គ្រឿងស្រវឹង៖ ស្រកទម្ងន់ ជាតិអាល់កុលមានផ្ទុកកាឡូរីខ្ពស់ និងមានសារធាតុចិញ្ចឹមទាប។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងម្តងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យចំណង់អាហារ។ កត្តានេះហើយដែលអាចបណ្តោលឲ្យអ្នកឡើងទម្ងន់ ដូច្នេះការឈប់ទទួលទានគ្រឿងស្រវឹង…

រដ្ឋមន្ត្រីក្រសួងការពាររុស្ស៊ី ទៅដល់ទីតាំងវាយប្រហារអាវុធគីមីនៅស៊ីរី

រុស្ស៊ីៈ កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យរបស់ក្រសួងការពារប្រទេសរុស្ស៊ី លោកឧត្តមសេនីយ៍ Igor Konashenkov បាននិយាយថា ពួកសកម្មប្រយុទ្ធមួយក្រុម ដែលត្រូវបានបណ្តុះបណ្តាល ពីសំណាក់ក្រុម Olive បានគ្រោងរៀបចំការជួយសង្គ្រោះជនរងគ្រោះ ដោយការវាយប្រហារអាវុធគីមីនៅខេត្ត Idlib។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ដោយលោក…

ថ្មីទៀតហើយ! សមត្ថកិច្ចរកឃើញ ឈាមជ្រូក ចំនួន៤២០.៨០គីឡូក្រាម ដាក់សារធាតុគីមីហាមឃាត់ (Borax)

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤ព្រឹក មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយអជ្ញាធរទាំងពីរ គឺផ្សារធំច្បារអំពៅ និងផ្សារបន្លែ ច្បារអំពៅ ចុះត្រួតពិនិត្យឈាមជ្រូកដុំ នៅក្នុងតូបចំនួន ១០ ។ ជាលទ្ធផល មន្រ្តីសមត្ថកិច្ចបានរកឃើញនិងរឹបអូសយកនូវឈាមជ្រូក ចំនួន…

សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញស្ករត្នោត នៅ​តាមស្តង់លក់ស្ករត្នោត ខាងក្រោយផ្សារដេប៉ូ រកសារធាតុគីមី…!

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ សៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងអាជ្ញាធរសង្កាត់ ផ្សារដេប៉ូ ខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញស្ករត្នោតនៅ តាមស្តង់លក់ស្ករត្នោត…

សមត្ថកិច្ចរកឃើញ លតស្វិត​និង​នំបាញ់ឌុក មានផ្ទុកសារធាតុគីមី នៅផ្សារទីរួមខេត្តពោធិ៍សាត់

​ពោធិ៍សាត់ៈ ​យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញម្ហូបអាហារ នៅផ្សារទីរួមខេត្តពោធិ៍សាត់ ដោយបានធ្វើតេស្តបឋមលើ ផ្អក…