ទីផ្សារភាគហ៊ុនធ្លាក់ចុះ និងក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ បន្ទាប់ពីរញ្ជួយដីនៅភាគនិរតីនៅជប៉ុន
(តូក្យូ)៖ ទីផ្សារភាគហ៊ុនរបស់ប្រទេសជប៉ុន បានធ្លាក់ចុះ ៣ភាគរយនៅថ្ងៃចន្ទនេះ បន្ទាប់ពីគ្រោះ ធម្មជាតិរញ្ជួយដីផែនដីកម្រិត ៧,៣ រ៉ិចទ័របានវាយប្រហារតំបន់ឧស្សាហកម្មភាគនិរតីនៃប្រទេស ដែលបានបណ្តាលឲ្យមនុស្ស ៤២នាក់ស្លាប់ និង ក្រុមហ៊ុនព្រមទាំងរោងចក្រជាច្រើនបង្ខំចិត្តបិទទ្វារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរីនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។ រហូតមកទល់នឹងពេលនេះ ក្រុមសង្គ្រោះដែលមានគ្នា ៣០,០០០នាក់ កំពុងតែជីកកកាយកម្ទេចកម្ទី…