ជប៉ុនផ្តល់ជំនួយ២២០លានយេនដល់កម្មវិធីស្បៀងអាហារពិភពលោក ជួយកុមារក្រីក្រនៅកម្ពុជា
ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៣ខែកញ្ញានេះ បានធ្វើពិធីចុះហត្ថលេខា ផ្តល់ជំនួយជាទឹកប្រាក់ចំនួន២២០លានយេន ប្រមាណជា២លានដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោក នៅក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយលោក គូម៉ាម៉ារូ យូជិ (KUMAMARU yuji) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក Gianpitro Bordignon ប្រធានគម្រោងកម្មវិធីស្បៀងអាហារពិភពលោក និងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។…