មិនដឹងមានគំនុំអ្វី!យកដបជ័រមានសាំងគប់លើដំបូលផ្ទះគេបំណងដុតកំទេចចោលប៉ុន្តែគេឃើញពន្លត់ទាន់ពេល
កំពង់ស្ពឺៈ ជនសង្ស័យម្នាក់បានយកដបជ័រដែលមានសាំងនៅក្នុងនោះគប់ទៅលើដំបូលផ្ទះប្រក់ស្លឹកត្នោតបំណងដុតឆេះបានបន្តិចសំណាងល្អបានប្រជាពលរដ្ឋជិតខាងមកជួយពន្លត់ទាត់ពេល។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង៩ព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩ស្ថិតនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ យ៉ង់ សាវដា ភេទស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិប្រកិល ឃុំព្រះស្រែ…